ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានអគ្គយោធសេវា

ចែករំលែក៖

ភ្នំពេញ ៖ នាយទាហានចំនួន៧៤នាក់ ចាប់ពីថ្នាក់ឧត្តមសេនីយ៍ត្រីដល់អនុសេនីយ៍ ត្រីត្រូវបានបំពាក់ឋានន្តរស័ក្តិកាលពី

...
រសៀល ថ្ងៃទី២៣ ខែមិថុនា ២០១៦ នៅសាល ប្រជុំក្រសួងការពារជាតិក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ព្រមទាំងវត្តមាននាយ ទាហានជាច្រើនរូបទៀតចំណុះអគ្គនាយកដ្ឋាន ។

បន្ទាប់ពីបំពាក់ឋានន្តរស័ក្តិរួចមកលោក នាយឧត្តមសេនីយ៍ មាស សាវ៉ន បានលើក ឡើងនូវបេសកកម្មរបស់ ខ.ភ.ម. ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋ ធម្មនុញ្ញ និងភាពត្រឹមត្រូវស្របច្បាប់របស់ រាជរដ្ឋាភិបាលកម្ពុជា ដោយបន្តលើកកម្ពស់ ស្មារតីសតិអារម្មណ៍យោធិន និងមានមន សិការស្នេហាជាតិសំដៅចូលរួមអនុវត្តឲ្យ បានជោគជ័យយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល និង ផែនការកំណែទម្រង់​ខ.ភ.ម. ។ នាយ នាយទាហាន នាយទាហានរង ពលទាហាន អគ្គនាយកដ្ឋានយោធសេវាជាផ្នែកមួយ របស់ខ.ភ.ម. មានតួនាទីភារកិច្ចជាសេនា ធិការឲ្យក្រសួងការពារជាតិ រាជរដ្ឋាភិបាល អំពីការងារព័ត៌មានអប់រំ ផ្សព្វផ្សាយជា សាធារណៈនូវច្បាប់នីតិរដ្ឋអំពីគោលនយោ បាយផ្សេងៗរបស់រាជរដ្ឋាភិបាលរហូតមក ដល់បច្ចុប្បន្ននិងសភាពការណ៍វិត្តន៍របស់ ប្រទេសក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបាន ដាក់ចេញនយោបាយឈ្នះ=ឈ្នះធ្វើឲ្យ មាតុភូមិមានសុខសន្តិភាព ស្ថិរភាពនយោ បាយ ការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច អប់រំ សុខា ភិបាល និងយោធា ។

លោកនាយឧត្តមសេនីយ៍អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាបានបន្តថា ខ.ភ.ម.គឺជាកម្លាំងស្នូលនិងជាឆ្អឹងខ្នងដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកការពារជាតិកសាងអភិវឌ្ឍន៍ប្រទេសឲ្យមាន ការរីកចម្រើន បច្ចុប្បន្នទោះបីមានអ្នក នយោបាយ ជនមួយចំនួននៅតែញុះញង់ បង្កចលាចលអសន្តិសុខដល់សណ្នាប់ធ្នាប់ សង្គម ដោយចង់នាំបដិវត្តន៍ពណ៌ចូលមក កម្ពុជា រាល់សកម្មភាពទាំងនេះខ.ភ.ម. ត្រូវប្រឆាំងដាច់ខាតដោយបង្កើនឹឆន្ទៈពង្រឹង សមត្ថភាពឲ្យបានម៉ឺងម៉ាត់តាមអនុសាសន៍ របស់សម្តេចតេជោ បទបញ្ជារបស់ក្រសួង ការពារជាតិ គោរពច្បាប់ លក្ខន្តិកៈខ.ភ.ម. និងច្បាប់នានារបស់រដ្ឋ ៕

bunthach-2

bunthach-1

ដោយ៖ សុខដុម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print