ករណី​បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១២ មិថុនា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៤នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៤នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់),​ ប្រើប្រាស់ ៦ករណី ឃាត់ ២៤នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២៣៩,៤៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​១អង្គភាព​ មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*២ / បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់។

*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៧នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២១០,៤៣ក្រាម។

*៤ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៦,៤១ក្រាម។

*៥ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ចាប់យក Ice ១៧,៩៩ក្រាម។

*៦ / ព្រះវិហារ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៧ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៧២ក្រាម។

*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

*៩ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ១,៥៥ក្រាម។

កងរាជអាវុធហត្ថ ៖ ១អង្គភាព

*១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៣៩ក្រាម៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print