ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៤នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ (ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់), ប្រើប្រាស់ ៦ករណី ឃាត់ ២៤នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ២៣៩,៤៩ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៩អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ១អង្គភាព មានដូចខាងក្រោម៖
*១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*២ / បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់។
*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៧នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២១០,៤៣ក្រាម។
*៤ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៦,៤១ក្រាម។
*៥ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ចាប់យក Ice ១៧,៩៩ក្រាម។
*៦ / ព្រះវិហារ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៧ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៧២ក្រាម។
*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
*៩ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ១,៥៥ក្រាម។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
*១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៣៩ក្រាម៕ដោយ៖សហការី