ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកភ្នំព្រឹក បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនចំនួន០៥នាក់ យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងនៃស្នងការដ្ឋាន កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ បានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយសមត្ថកិច្ចនគរបាលស្រុក ភ្នំព្រឹក ធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្ដែង នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះសេង ឈ័ត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
២-ឈ្មោះ ញឹម សេម ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង -*ដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ម៉ាទឹកកក ICE ចំនួន ០៣ថង់ ទម្ងន់ ៨,៩០ក្រាម (ទាំងសំបក)
-ថង់សម្រាប់ច្រករំលែកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ឆ្លងតាមរយៈការស្រាវជ្រាវនេះ និងដោយបានការអនុញ្ញាតពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអ យ្យការអម សាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តនីតិវិធី រហូតឈានទៅឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ០៣នាក់បន្ថែម ទៀតគឺ៖
១-ឈ្មោះកង វីត្តា ហៅខ្មោច ហៅខ្វាក់ ភេទប្រុស អាយុ …ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះ ហែម វ៉ាត់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែនស្រុកកំរៀងខេត្តបាត់ដំបង ។
៣-ឈ្មោះ អ៊ឹម ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំរស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
-*ដកហូតវត្ថុតាងបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ម៉ាទឹកក ICE ចំនួន ០១ថង់ ទម្ងន់ ០,២១ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់)
-រថយន្តចំនួន ០១គ្រឿង
សរុបវត្ថុតាងដែលត្រូវបានដកហូតរួមមាន៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ម៉ាទឹកក ICE ចំនួន ០៤ថង់ ទម្ងន់ ៩,១១ក្រាម (ទាំងសំបក)
-រថយន្តចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀននិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តទោសតាមច្បាប់៕ដោយ៖អរុណរះ