សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ ការទទួលស្វាគមន៍ និងអបអរសាទរ ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែង ពីបងប្អូនកម្មករ កម្មការិនី

ចែករំលែក៖

ភ្នំពេញ​៖​ ការទទួលស្វាគមន៍ និងអបអរសាទរ ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែង ពីបងប្អូនកម្មករ កម្មការិនី ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

សូមជម្រាបជូនថា​ នាឱកាសនោះ​សម្តេចតេជោ ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកូនក្មួយ កម្មករ កម្មការិនីនៅតំបន់ព្រៃស្ពឺ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាថ្មីម្ដងទៀត ។ សម្តេចតេជោបានអរគុណដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនី ដែលមានការស្រឡាញ់ រាក់ទាក់ចំពោះសម្ដេចផ្ទាល់នាពេលនេះ។ សម្ដេចតេជោបានមានប្រសាសន៍ចាត់ទុកថា ទំនាក់ទំនងនេះមិនមែនគ្រាន់តែជាទំនាក់ទំនងរវាងនាយករដ្ឋមន្រ្ដី និងកម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្ដែនេះបានបង្ហាញអំពីទំនាក់ទំនងដូចជា តា និងចៅ ពូ និងក្មួយ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា សម្តេចមានគម្រោងបន្តចុះជួបជាមួយកម្មករនិយោជិតបន្ថែមទៀត ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ បន្ទាប់ពីជំនួបជាមួយកម្មករកម្មការិនីចំនួន១៨លើក ហើយនៅមានកម្មករនិយោជិតមួយចំនួនទៀត មិនទាន់បានជួបនៅឡើយ។

...

សម្តេចតេជោបន្តទៀតថា ជំនួបជាមួយកម្មករ កម្មការិនីនាពេលនេះ គឺសម្ដេចចង់ដឹងថា អ្វីដែលធ្វើពីមុននោះ តើដំណើរការដល់ហើយ? តើវាសម្រេចបានយ៉ាងដូចម្តេច? ខណៈកាលពីជំនួបកាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យរោងចក្រកាត់ដេរនេះ មកជួបដើម្បីឱ្យលើកឡើងពីបញ្ហា និងតម្រូវការជាក់ស្ដែងរបស់បងប្អូនកម្មករ ដើម្បីធ្វើការដោះស្រាយជូនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print