ភ្នំពេញ : សមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍
ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈ ការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះ ជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពី ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ច របស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គម ប្រជាធិបតេយ្យ។
យោងតាមភាពចាំបាច់របស់កម្ពុជា ស្របតាមមាត្រា៣៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ហើយគ្មានអ្វីដែល ផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ កថាខណ្ឌចុងក្រោយដែលបានចែងថា “បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់ ខណ:ពេល ដែលមានចលនាវិទ្ធំសនា រារាំងមិនឱ្យពលរដ្ឋ ទៅចូលរួមការបោះឆ្នោតជាតិ នាពេលខាងមុខ ក្នុងគោលបំណង ជម្រុញការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ ពលរដ្ឋគ្រប់រូប ដើម្បីធានាបាននូវការចូលរួម បោះឆ្នោតមួយប្រកបដោយ សេរី ត្រឹមត្រូវ និង យុត្តិធម៌ និង បញ្ចៀសបាននូវរាល់សកម្មភាពរារាំង វិទ្ធំសនា នានា ដែលនាំទៅដល់ការបាត់បង់ សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ។ សមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ សូមអំពាវនាវដល់សាធារណៈជន ពិសេសប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សុំទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខាន ដើម្បីធានានូវកាតព្វកិច្ច ក្នុងការបោះឆ្នោតអាណ្ណត្តិទី៧ របស់ប្រទេសកម្ពុជា ៕