ក្រុម​បង្កើត​រឿង​អ​សីលធម៌ ជ្រក​ក្រោម​ពាក្យ​អប់រំ ត្រូវ​មន្ត្រី​ក្រសួង​វប្បធម៌ ហៅ​មក​ទូន្មាន អប់រំ ជា​លើក​ទី​២

ចែករំលែក៖

ភ្នំពេញ ៖ ក្រុម​ផលិត​វី​ដេ​អូ ជ្រក​ក្រោម​ពាក្យ​អប់រំ តែ​បែរជា​បង្ហាញ​ពី​ចរិត​អ​សីលធម៌ ត្រូវ​បាន​មន្ត្រី​ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហៅ​មក​អប់រំ ជា​លើក​ទី​២ ។ នេះនើយោងតាមប្រភព​ពី សិល្បករ​កម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅ រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការរិះគន់យ៉ាងខ្លាំងទៅលើក្រុមយុវជន ស្ត្រីមួយក្រុម បង្កើត រឿង មហាអាសអាភាស ចរិកដ៏ថោកទាប ប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរ របស់វប្បធម៌ខ្មែរ ដែលពួកគេ មិនគួរមានចរិក ធូរ​ថ្លៃសោះ។ 

ទីបំផុត ! ក្រុម​ផលិត​វី​ដេ​អូ ជ្រក​ក្រោម​ពាក្យ​អប់រំ តែ​បង្ហាញ​ពី​ចរិត​អ​សីលធម៌​បែប​អាស​អាអាភាស​នោះ ត្រូវ​បាន​មន្ត្រី​ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហៅ​មក​អប់រំ​ទូន្មាន​ប្រៀនប្រដៅ ម្តងទៀត។ 

សូមបញ្ជាក់ថា : នា​ពេល​ថ្មី​ៗ​នេះ នៅ​លើ​បណ្តាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា មាន​មហាជន​មិន​តិច​នាក់​ទេ បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង ពាក់ព័ន្ធ​រឿង​លួច​ត្រពាំង ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដាក់​ចំណងជើង​អប់រំ តែ​អត្ថន័យ​ជាក់ស្តែង គ្មាន​តម្លៃ​អប់រំ​ឡើយ ពោល​គឺ​បែប​អ​សីលធម៌​តែ​ម្តង ដោយ​បង្ហាញ​ពី​ក្មេង​ស្រី​លួច​ត្រពាំង​ម្នាក់ ត្រូវ​កាត់កង​នឹង​ផ្លូវភេទ ជាមួយ​លោកតា​ម្ចាស់​ត្រពាំង ដែល​ការ​ថត​វី​ដេ​អូ​បែប​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ ទំនៀមទំលាប់ និង​វប្បធម៌​ជាតិ​ទាំងមូល ។ រាល់ការ មើល បានចូល Comments រិះគន់ក្រុមពួកទាំងនេះ យ៉ាងចាស់ដៃពីអ្នកលេង facebook និងសំណូមពរឲ្យសមត្ថកិច្ច អាជ្ញាធរ ជំនាញដែលមានភារកិច្ច ចាត់វិធានការជាបន្ទាន់ទៅលើក្រុមអសីលធម៌ទាំងនេះ។ 

ជុំវិញ​បញ្ហា​នេះ អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​នាក់ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​មាន​វិធានការ​ឲ្យ​បាន​តឹង​រឹង​បំផុត លើ​អ្នក​បង្កើត​មាតិកា ក៏​ដូច​ជា​ការ​ថត​វី​ដេ​អូ ដែល​បាន​បង្ហាញ​រូបភាព​អ​សីលធម៌ អាស​អាអាស និង​ហិង្សា ពីព្រោះ​ថា វី​ដេ​អូ​ទាំងនោះ ឥទ្ធិពល​មិនល្អ ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ។

ឈុតឆាករបស់ពួកគេ ស្ទើរតែផលិតជា ករណីសេវាភ្លូភេទ ហើយពួកគេនៅក្មេងៗ ទៅជាបង្កើតភាពពាលាអាវ៉ាសែ ធ្វើឲ្យសង្គមស្អប់ខ្ពើមបំផុត ។ ដូច្នេះសូមខាង ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហៅ​មក​អប់រំ ហើយ ត្រូវមានវិធានការឲ្យពួកគេធ្វើការសុំទោសជាសាធារណៈ ពីព្រោះថាប៉ះពាល់ដល់វប្បធម៌ជាតិ​ធ្ងន់ធ្ងរ​ បំផុត ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print