ញត្តិគាំទ្ររបស់ក្រសួងធម្មការនិងសាសនា ចំពោះគំនិតផ្តួតផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធន៍កម្មច្បាប់បោះឆ្នោត !!!

ចែករំលែក៖

ភ្នំពេញ : ញត្តិគាំទ្រ  , យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និង សាសនា សូមប្រកាសគាំទ្រ ការផ្តួចផ្តើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោត ដើម្បី កែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត” ក្នុងគោលបំណង ដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា ពិសេសគឺដើម្បីឱ្យអនាគតអ្នកដឹកនាំទាំងនៅថ្នាក់ជាតិ…និងថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយ ការទទួលខុសត្រូវនេះ ត្រូវចាប់ផ្ដើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ច របស់ប្រជាពលរដ្ឋគ្រប់រូប ចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print