ភ្នំពេញ : សូមជម្រាបថា កាលពីថ្ងៃទី១២ មិថុនា ម្សិលមិញនេះ គណនីហ្វេសប៊ុកឈ្មោះ Leang Piseth បានបង្ហោះរូបភាព អមដោយសារថា ៖ «បងប្អូនប្រយ័ត្ន បងប្រុសម្នាក់នេះ(ដូចក្នុងរូបភាព) ធ្វើស៊ីដូចខ្ញុំ បក់ដៃហៅឡាន អោយចត នៅចំហៀងមន្ទីរពេទ្យព្រះអង្គដួង ខ្ញុំទៅពិនិត្យភ្នែក រួចរាលចុះមកវិញ គាត់ទារលុយខ្ញុំ ១៥,០០០រៀល។ ខ្ញុំព្យាយាមសុំ អោយតែ១០,០០០រៀល តែគាត់និយាយថាមិនបានទេ។ គាត់អោយគេចត តែកង់បី ក៏បាន ១៥,០០០រៀលដែរ។ ពេលខ្ញុំតថ្លៃ គាត់មិនបាន ក៏ខ្ញុំអោយគាត់សរសេរតំលៃ នៅលើក្រដាស់ បញ្ជាក់តំលៃហ្នឹងទៅ បងម្នាក់នេះ គាត់មានក្រុមការងារគាត់ច្រើនគ្នាណាស់ នៅផ្លូវចំហៀង មន្ទីរពេទ្យព្រះអង្គដួង មិនដឹងថា លុយយក ១៥,០០០រៀល ចូលថវិកាជាតិ បានប៉ុន្មានទេ» ។
សូមបញ្ជាក់ថា, បន្ទាប់ពីមានការបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌដូនពេញ បានហៅបុគ្គលនេះមក នៅចំពោះមុខ អាជ្ញាធរខណ្ឌដូនពេញ គាត់បានប្រាប់ថា, គាត់ឈ្មោះ លឹម សឺន ដែលខ្ញុំជាអ្នកទទួលផ្ញើរថយន្តនៅពេទ្យអង្គឌួង ។ កាលពីថ្ងៃមុនខ្ញុំបាន ទទួលបងប្រុសម្នាក់ ដែលគាត់មកផ្ញើរថយន្តជិតមន្ទីរពេទ្យអង្គឌួង គឺខ្ញុំបានទទួលលុយពីគាត់ 15,000 រៀល ដោយព្រមព្រៀងពីបងប្រុស ដែលគាត់ផ្ញើមានរយៈពេលយូរ តាំងពីព្រឹករហូតដល់ល្ងាច ហើយចំពោះបញ្ហានេះក៏មិនបានពាក់ព័ន្ធជាមួយនឹងអាជ្ញាធរខណ្ឌ និងខាងមន្ទីរពេទ្យអង្គឌួង ។
រដ្ឋបាលខណ្ឌដូនពេញ សូមឆ្លើយតបទៅនឹង Account Facebook ឈ្មោះ Leang Piseth និងតាមបណ្តាញសារព័ត៌មានមួយចំនួន ដែលបានបង្ហោះមានករណីយកថ្លៃផ្ញើរថយន្ត ០១គ្រឿង ចំនួន ១៥,០០០រៀល នៅមន្ទីរពេទ្យព្រះអង្គឌួង។
ករណីនេះសាម៉ីខ្លួនបានចេញមុខបកស្រាយនៅក្នុង Video ដូចខាងក្រោម÷ មាន វីដេអូ ។
សូមរំលឹកថា, ប្រសិនបើបុគ្គលខាងលើ មកធ្វើសកម្មភាពបែបនេះ តើអាជ្ញាធរ សមត្ថកិច្ច ត្រូវមានវិធានការបែបណា បើគេបានធ្វើឲ្យខូចឈ្មោះអង្គភាពមន្ទីរពេទ្យ ប៉ះពាល់សាលាខណ្ឌ ដូច្នេះត្រូវអនុវត្តតាមច្បាប់ មិនត្រូវបង្កើតភាពអាណាធិបតេយ្យ បង្ករទៅជាការថ្នាំងថ្នាក់ពីបងប្អូនប្រជាពលរដ្ឋនោះឡើយ៕
ដោយ : សិលា