សាំយ៉ុងដឹកអ្នកដំណើរបើកលឿនដូចហោះ បុកអ្នកដំណើរថ្មើរជើងម្នាក់ស្លាប់នៅនិងកន្លែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ រថយន្តសាំយ៉ុងដឹកអ្នកដំណើរចំណុះ១៥កៅអី១គ្រឿង​ បើកលឿនដូចហោះបានជ្រុលចង្កូតបុកអ្នក

...
ធ្វើដំណើរថ្មើរជើងម្នាក់​បណ្ដាលឲ្យស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធ័ម។​

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ កើតឡើងកាលពីវេលាម៉ោង១និង០៥នាទីរសៀលថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៦​ ត្រង់ចំណុច​ ១០៨៤៤-៨៥១៨៩​ ស្ថិតក្នុងភូមិទទឹង​ ឃុំអន្លង់ត្នោត​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។​

ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរបានឲ្យដឹងថា​ រថយន្តបង្កម៉ាកសាំយ៉ុង​ ពណ៌ស​ ពាក់ស្លាកលេខ​ ពោធិ៍សាត់​ 2A-1477​ ចំណុះ១៥កៅអីដឹងអ្នកដំណើរ​ បើកបរដោយឈ្មោះ​ ភាពវុទ្ធី​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ រស់នៅភូមិកាប៉ាស់​ ឃុំឈើតុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ (រត់គេចខ្លួន) ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត​ លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកអ្នកធ្វើដំណើរថ្មើរជើងម្នាក់ស្លាប់មួយរំពិចនៅនិងកន្លែងតែម្ដង។​

ប្រភពពីកម្លាំងអាវុធហត្ថមូលដ្ឋានបន្តថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ ចឹក​ ហេន​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ រស់នៅភូមិបន្ទាយក្រង​ ឃុំអន្លង់ត្នោត​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។​ ប្រភពដដែលអះអាងបន្តទៀតថា មូលហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើនេះ​បណ្ដាលមកពីជនរងគ្រោះស្រវឹងស្រាជោកជាំ​ ហើយបានរត់ចូលរថយន្តខណៈ​កំពុងបើកបរក្នុងល្បឿនលឿន​។

ក្រោយកើតហេតុ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី​ ចំណែកវត្ថុតាងរថយន្តបង្កត្រូវបានស្នងការដ្ឋាននគរបាលខេត្តយកទៅរក្សាទុក​ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕

1 (1)

1 (2)

1 (3)

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print