ភ្នំពេញ៖ ជនសង្ស័យ៣នាក់បានឡើងទៅលើផ្ទះប្រជាពលរដ្នលួចយកទ្រព្យសម្បត្តិត្រូវនគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់
...
ខ្លួនបានភ្លាមៗ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្នុងហាង ហេបភីសេវេន ផ្លូវលេខ១៩៩ ក្រុម២៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើទី១-ឈ្មោះ សៅ រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិ០៤ ផ្លវ៤៣៤ សង្កាត់ទំនប់ទឹក ខណ្ទចំការមន រាជធានីភ្នំពេញ ជាអ្នកឡេីងលួចជាន់ទី២តាមវេរង់ដាបានម៉ាស៊ីនថត១គ្រឿង ទូរស័ព្ទសូនី១គ្រឿង និងទូរស័ព្ទម៉ាកអាយហ្វូនសិចភ្លើល១គ្រឿងទៀត ពណ៌ប្រផេះ ។ ទី២-ឈ្មោះ សល់នី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលជាមួយគ្នាជាអ្នកឈរមេីលផ្លូវបានចំណែក៤០ដុល្លារ និងទី៣-ឈ្មោះ ជិនសីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅជាមួយគ្នា ជាអ្នកឈរមេីលផ្លូវបានចំណែក៣៥ដុល្លារ ។
ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ហួន ចិនឌន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអង្កការ ស្នាក់នៅផ្ទះកេីតហតុលេខ០៣T ផ្លូវ២៧១ ភូមិ០៥ សង្កាត់ទំនប់ទឹក ខណ្ទចំការមន៧ រាជធានីភ្នំពេញ។
ប្រភពពីជនរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះចូលផ្ទះដេកនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រនៅជាន់ទី២ ដោយមិនបានបិទទ្វារផ្ទះហេីយក៏ត្រូវជនល្មេីសឡេីងលួច ពេលក្រោកពីដេកក៏បាត់សម្ភាររួចបានមកប្តឹងសម្ថកិច្ចធ្វេីការស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាព ស្គាល់មុខសញ្ញាខាងលេីទេីបឈានដល់ការឃាត់ខ្លួនបានក្រុមចោរទាំង៣នាក់នោះតែមង្ត ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកបញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕



ដោយ៖ ស រស្មី
...