សង្ស័យបង្ហោះម៉ូតូប្រើល្បឿនលឿនទើបម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយមានមនុស្សរងរបួសនិងស្លាប់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងម៉ូតូនឹងម៉ូតូបណ្ដាលអោយស្លាប់មនុស្សម្នាក់និងរបួសចំនួន០៤នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២និង៤៥នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្លូវកែងវិទ្យាល័យបឹងកុក ក្នុងភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្ដាលអោយមានមនុស្សរបួសធ្ងន់ស្រាលសរុប៤នាក់និងស្លាប់ម្នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រៀងម៉ាកហុងដាឌ្រីម សេ១២៥ជិះគ្នា០៣នាក់ពីលិចទៅកើតដោយល្បឿនលឿនថែមទាំងបង្ហោះទៀតផង លុះមកដល់កន្លែងកើតហេតុមានម៉ូតូមួយគ្រឿងទៀតម៉ាកស្គូពីជិះគ្នា០២នាក់ពីជើងមកត្បូង ពេលមកដល់ត្រង់កន្លែងផ្លូវកែងរដ្ធាករទឹកក៏បានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយមានរបួសធ្ងន់ស្រាលនិងស្លាប់។
ករណីនេះក្រោយកើតហេតុបណ្ដាលអោយមានរបួសធ្ងន់ស្រាលសរុប០៤នាក់និងស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកម៉ូតូទាំងពីរគ្រឿងរងខូចខាតធ្ងន់ធ្ងរ។

...

ក្រោយកើតហេតុសមត្តកិច្ចបានចុះវាស់វែងតាមនីតិវិធី និងបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ផងដែរ៕ ដោយ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print