កេងកងធំ(Great Hornbill) មានវត្តមានពេញ មួយឆ្នាំនៅប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ តាមការដកស្រង់ចេញពីសៀវភៅកម្ពុជាមាតុភូមិខ្ញុំ​ ​កេងកងធំ -Great Hornbill មានឈ្មោះវិទ្យាសាស្ត្រ Buceros bicornis ជាប្រភេទកំពុងទទួលរងការគំរាមកំហែង(VU) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN វាមានវត្តមានពេញ មួយឆ្នាំនៅប្រទេសកម្ពុជា។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ កេងកងធំ មានទីជម្រកនៅតាមតំបន់ព្រៃស្រោង នៃភូមិភាគខាងត្បូង ភូមិភាគខាងជើង និងភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដូចជានៅខេត្តកោះកុង មណ្ឌលគីរី និងខេត្តរតនគិរី។ 

វាមានមាឌធំ ក្បាលមានពណ៌ខ្មៅ លាយលឿងស្រាល និងពណ៌ស មានចំពុះធំ ផ្នែកខាងលើចំពុះមានរាងដូចស្នែង ពណ៌លឿងស្រាល កន្ទុយពណ៌ស និងមានបង្កង់ធំខ្មៅនៅផ្នែកកណ្ដាល ភ្នែកក្រហមស្រាល នៅលើស្លាប មានឆ្នូតធំពីរ គឺពណ៌ស លាយលឿងស្រាល។ 

ញីមានមាឌតូចជាង និងមានពណ៌ខ្មៅតិចតួចនៅលើផ្នែករាងដូចស្នែងនៃចំពុះ និងមានភ្នែកពណ៌សស្រាល។ ផ្លែឈើជាអាហារចម្បងរបស់វា ហើយនៅរដូវបន្តពូជវា ធ្វើសំបុកនៅក្នុងរន្ធនៃដើមឈើ។ 

ជាមួយគ្នានេះ​ ក្រសួងបរិស្ថាន​ នៅថ្ងៃដដែល​នេះ​ ក៏បានបង្ហាញ​ពី​អកពស់ព្រៃ-Crested Serpent Eagle  រស់នៅវត្តថ្មរមៀល ជួរភ្នំដងរ៉ែក ខេត្តបន្ទាយមានជ័យ​ផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print