បេឡារុស ទទួលបានគ្រាប់បែកបរមាណូមានកម្លាំងខ្លាំងជាង បរមាណូទម្លាក់នៅហ៊ីរ៉ូស៊ីម៉ា៣ដងពីរុស្ស៊ី

ចែករំលែក៖

នៅថ្ងៃទី១៤ខែមិថុនា ប្រធានាធិបតី បេឡារុស បានបញ្ជាក់ថា ប្រទេសរបស់លោកចាប់ផ្តើមទទួលបានអាវុធបរមាណូជាលើកដំបូងពីប្រទេសរុស្ស៊ី ។ អាវុធទាំងនោះមានកម្លាំងខ្លាំងជាង ៣ដងនៃគ្រាប់បែកបរមាណូដែលទម្លាក់នៅហ៊ីរូស៊ីម៉ា ប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥។

ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកបានចាប់ផ្តើមទទួលយកអាវុធបរមាណូតាក់ទិករបស់រុស្ស៉ីជាបណ្តើរៗហើយ ក្រោយទីក្រុងមូស្គូបានសម្រេចដាក់ពង្រាយពួកវានៅក្នុងទឹកដីនៃប្រទេសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ខ្លួនមួយនេះ។
លោក លូកាសិនកូ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងមានមីស៉ីលនិងគ្រាប់បែក ដែលយើងទទួលបានពីរុស្ស៉ីហើយ។ គ្រាប់បែកទាំងនោះមានកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូដែលត្រូវបានទម្លាក់លើទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima) និងណាហ្កាសាគី (Nagasaki) ដល់ទៅ៣ដង»។ ដោយឡែក កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីបេឡារុស បានប្រាប់ថា អាវុធនុយក្លេអ៊ែររបស់
រុស្ស៉ី នឹងត្រូវដាក់ពង្រាយជាក់ស្តែងនៅលើទឹកដីរបស់ប្រទេសលោក ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
យ៉ាងណាមិញ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា រុស្ស៉ីដែលនៅតែជាអ្នកកាន់កាប់សិទ្ធិដដែលដើម្បីគ្រប់គ្រងអាវុធនុយក្លេអ៊ែរតាក់ទិកទាំងនោះ គឺនឹងចាប់ផ្តើមការដាក់ពង្រាយពួកវានៅបេឡារុស ក្រោយមូលដ្ឋានពិសេសសម្រាប់រក្សាទុកពួកវាត្រូវបានរៀបចំរួចរាល់នៅខ្ទង់ថ្ងៃទី៧-៨ ខែកក្កដាខាងមុខនេះ។ វាគឺជាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកលើកដំបូងបំផុតរបស់ទីក្រុងមូស្គូ នៅក្រៅប្រទេសរុស្ស៉ី គិតចាប់តាំងតែពីការដួលរលំនៃសហភាពសូវៀត។ លោក ពូទីន បានប្រកាសពីការយល់ព្រមដាក់ពង្រាយពួកវានៅបេឡារុសកាលពីខែមីនា ឆ្នាំនេះ ហើយលោកបានលើកឡើងថា សហរដ្ឋអាមេរិកបានដាក់ពង្រាយអាវុធប្រភេទនេះនៅតាមប្រទេសអឺរ៉ុបជាច្រើនអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ បេឡារុសមានព្រំប្រទល់ជាប់ប្រទេសចំនួន៣ ដែលជាសមាជិកអង្គការណាតូ (NATO) រួមមានលីទុយអានី ឡេតូនី និងប៉ូឡូញ ហើយបេឡារុសក៏នៅជាប់អ៊ុយក្រែនផងដែរ៕ ដោយធីរីណា

...

រូប​ថត​: Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print