ភ្នំពេញ : លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញលើ facebook ផ្លូវការរបស់ខ្លួនថា, អំពេីល្អបានបេះដូង!
លោកបន្តថា, យុវជន ហន សុផានី ពេលសឹកពីសង្ឃទើបដឹងខ្លួនថាចាញ់បោកគេអូសទាញអោយប្រឆាំងរដ្ឋាភិបាល!
លោក ដួង តារា បានលើកឡើងថា, យុវជន ហន សុផានី អាយុ៣០ឆ្នាំ កាលនៅជាព្រះសង្ឃឈាមរាវខ្លាំង និងងាយឆាប់ជឿតាមការលួងលោមឃោសនាបោកបញ្ឆោត (គណបក្សប្រឆាំងនិងក្រុមបណ្តាញសង្ឃប៊ុតប៊ុនទិញ) ថានឹងទទួលបាននូវផលប្រយោជន៍ផ្សេងៗ។
ក្រោយពីមនោគមន៍វិជ្ជានយោបាយប្រឆាំងជ្រាបចូលពេញខ្លួន អតីតសង្ឃបានថតរូបជាមួយកាំភ្លើងវែង (ជ័រ) តម្រង់ចុងកាណុង… ចេញសារគម្រាមបាញ់… និងបានប្រើប្រាស់ពាក្យប្រមាថជាច្រើន…(សង្ឃទំនើង)។
សកម្មភាពទាំងអស់នេះគឺបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងដល់សង្គមជាតិ ។ ក្រោយពីបានដឹងនូវកំហុសឆ្គងខ្លួនហើយ ប្អូន ហន សុផានី បានគោរពសុំទោសនិងក្តីសណ្តោសពី សម្តេចតេជោ និងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ខ្ញុំគិតថាអាចមានយុវជនមួយចំនួនទៀតកំពុងស្ថិតនៅក្នុងស្ថានភាពដូចប្អូន ហន សុផានី ។ ប្អូនៗអាចជ្រើសរើសផ្លូវល្អដើរដើម្បីខ្លួន គឺផ្លូវលេខ # ១៨ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលផ្តល់សុខសន្តិភាពពេញលេញជូនប្រជាជាតិទាំងមូល។
អរគុណសន្តិភាព យើងរួមគ្នាកសាងអំពើល្អ ៕
ដោយ : សិលា