សេចក្ដីជូនដំណឹង ស្ដីពីវគ្គបណ្ដុះបណ្ដាល United Nations Regional Courses in International Law in Asia-Pacific ទីក្រុងបាងកក ប្រទេសថៃ សម្រាប់ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់ បុគ្គលិកអប់រំ ដែលកំពុងបំពេញការងារពាក់ព័ន្ធផ្នែក ច្បាប់ (នីតិកម្ម) ជ្រាបថា៖ ការិយាល័យកិច្ចការច្បាប់អង្គការសហប្រជាជាតិ នឹងរៀបចំវគ្គបណ្តុះបណ្តាល United Nations Regional Courses in International Law in Asia-Pacific ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែ វិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយបង្រៀនជាភាសាអង់គ្លេស (Conducted in English) នៅទីក្រុង បាងកក ប្រទេសថៃ។

ភាគីមិត្តរ៉ាប់រងថ្លៃសំបុត្រយន្តហោះទៅ-មក ការស្នាក់នៅ ការធានារ៉ាប់រងសុខភាព សម្ភារៈសិក្សា និងប្រាក់ ឧបត្ថម្ភមួយចំនួន សម្រាប់បេក្ខជនជាប់ស្ថាពរចូលរួមវគ្គបណ្តុះបណ្តាលនេះ។

បេក្ខជន ដែលមានចំណាប់អារម្មណ៍ចំពោះវគ្គបណ្ដុះបណ្តាលខាងលើ សូមទាក់ទងតាមរយៈអ៊ីម៉ែល៖ rcil-asia@un,org យ៉ាងយូរបំផុតនៅត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print