លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :

១- ក្រុមឧទ្ទាមក្រៅច្បាប់ដែលបោះសិទ្ធិបោះឆ្នោត = ក៏មានន័យថាបោះបង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតដែរ?
២- មកដល់ពេលនេះក្រុមឧទ្ទាមក្រៅច្បាប់ដើរដល់ផ្លូវទាល់ហើយ = បើដល់ផ្លូវទាល់ជីវិតនយោបាយរបស់ក្រុមនេះនឹងត្រូវរលត់ឈឹង?
៣- រដ្ឋធម្មនុញ្ញចែងថាពលរដ្ឋខ្មែរទាំងពីភេទមានសិទ្ធិបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោត = បើមានអ្នកមិនទៅបោះឆ្នោត គឺបោះបង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត?
៤- ការធ្វើវិសោធនកម្មច្បាប់ = មិនមែនជាយុទ្ធនាការទេ។
៥- ការដោះស្រាយវិវាទការងារ = គឺទទួលយកអត្ថប្រយោជន៏ដែលមានក្នុងច្បាប់ស្តីពីការងារមិនមែនជាការទាមទារនៅធ្វើការដដែលទេ?
៦- ការឃោសនាមិនឲ្យប្រជាជនកម្ពុជាមិនទៅបោះឆ្នោត = គឺជាការរំលោភសិទ្ធិបោះឆ្នោត។
៧- បើមិនទៅបោះឆ្នោត = គឺបាត់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ។
៨- បើនរណាដើរតាមឧបាយកលរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ = នឹងបាត់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ តើយកមួយណា?
៩- ការធ្វើវិសោធនកម្មច្បាប់ស្តីពីសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត = គឺជាការធាក់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់និងបក្សពួកខ្ទាតទទៅកៀនជញ្ជាំង?
១០- ពួកអារត់ចោលស្រុកមួយចំនួនជ្រុលនិយម = សុខចិត្តនៅស៊ីលទ្ធិប្រជាធិបតេយ្យលុះដល់ឋាននរកទៅ?៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print