ភ្នំពេញ : ឈ្វេងយល់ពីគម្រោងផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង៖
– ប្រវែងផ្លូវ៖ ៩៦,៤៨គីឡូម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្តព្រៃវែង
– ចំណុចបញ្ចប់៖ ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ
– បើកការដ្ឋានសាងសង់៖ ១៩/ធ្នូ/២០១៧
– បញ្ចប់ការសាងសង់៖ ១៧/មិថុនា/២០២០
– រយៈពេលសាងសង់៖ ៤៤ខែ (ប៉ុន្តែការសាងសង់ ជាក់ស្តែងត្រឹមតែ ៣០ខែ ប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ ២០២០ លឿនជាងផែនការគ្រោងទុក១៤ខែ)
– ទំហំទឹកប្រាក់គម្រោង៖ ប្រមាណ ៩៨,៣៨លានដុល្លារអាមេរិក
– សាងសង់ដោយ៖ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)
– ត្រួតពិនិត្យដោយ៖ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន
គម្រោងសាងសង់នេះ បាន និងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មានសក្តានុពលរបស់មហាអនុតំបន់ មេគង្គរួមមាន៖ ១-ផ្លូវអាស៊ានហាយវ៉េយ(AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនៅច្រកបាវិត ដែលភ្ជាប់ផ្លូវ ជាតិលេខ១១ ត្រង់ចំណុច អ្នកលឿង និង ២-ផ្លូវអាស៊ានហាយវ៉េ(AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិ លេខ៧ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លងកាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤៕
ដោយ : សហការី