កម្លាំងចម្រុះចុះពិនិត្យឃ្លាំងនិងដកហូតផលិតផលដើមកំណើតចេញពីសត្វមានទម្ងន់៧តោន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីចម្រុះបានរកឃើញនិងដកហូតផលិតផលដើមកំណើតចេញពីសត្វទម្ងន់៧តោនដែលវេចខ្ចប់មិនបានត្រឹមត្រូវនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នៅក្បែរផ្សារត្រី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានប្រាប់ថា៖ ក្រោយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចុះពិនិត្យឃ្លាំង១កន្លែងដែលនាំផលិតផលដើមកំណើតចេញពីសត្វនៅក្នុងឃ្លាំងជាង២០តោនហើយត្រូវបានដកហូត៧តោនដែលវេចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាព។
លោកបន្តថា៖ ក្រោយពិនិត្យទំនិញផលិតផលដើមកំណើតពីសត្វហើយទំនិញទម្ងន់៧តោនត្រូវបានដកហូតព្រោះវេចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាព ព្រួយបារម្ភខ្លាចមានជំងឺផ្តាសាយបក្សី ជាទំនិញដែលឈ្មួញជាម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ ដើម្បីនាំចេញទៅលក់បន្តនៅតាមបណ្តាខេត្តមួយចំនួន។
ផលិតផលដែលមានដើមកំណើតចេញពីសត្វត្រូវបានដកហូតចំនួន៧តោននិងនាំម្ចាស់ឃ្លាំងយកទៅសួរនាំនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តដើម្បីអនុវត្តបន្ត និងសាច់មាន់ប្រហិតចម្រុះដែលត្រូវដកហូតនឹងយកទៅដុតកម្ទេចចោលនៅថ្ងៃដដែលនេះដែរ៕ ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print