គណបក្សធំបំផុតនៅអៀកឡង់ខាងជើង គឺគណបក្ស Sinn Fein ដែលដឹកនាំនៅទីនោះបានប្រកាសថា ការដែល
...
អង់គ្លេសបានសម្រេចចាកចេញពីសហគមន៍អឺរ៉ុបនោះគឺជាឱកាសដើម្បីបោះឆ្នោតប្រជាមតិស្តីពីការឯភាពជាមួយ សាធារណរដ្ឋអៀកឡង់។
ប្រធានគណបក្ស Sinn Fein ឡោក Declan Kearney បញ្ចាក់ថា «ការចាកចេញពីសហគមន៍អឺរ៉ុបនោះមានន័យថារដ្ឋាភិបាលអង់គ្លេសបានបាត់បង់សិទ្ធដំណាងឲ្យផលប្រយោជន៍របស់អៀកឡង់ខាងជើង»។ កន្លងមកមេដឹកនាំនៅអៀកឡង់ខាងជើងបានប្រកាសថា ប្រសិនបើអង់គ្លេសចាកចេញពីអឺរ៉ុបនោះ អៀកឡង់នឹងត្រូវបោះឆ្នោតប្រជាមតិចូលជាមួយសាធារណរដ្ឋអៀកឡង់ ដែលជាសមាជិករបស់សហមន៍អឺរ៉ុប។
ក្នុងពេលជាមួយគ្នានេះស្កតឡែននឹងត្រូវបោះឆ្នោតជាថ្មីម្តងទៀតស្តីពីការចាក់ចេញពីអង់គ្លេស ដោយស្កតឡែនចង់បានជាផ្នែកមួយនៃសហគមន៍អឺរ៉ុប ។ នៅក្នុងការបោះឆ្នោតប្រជាមតិនាពេលកន្លងមកពលរដ្ឋស្កូតឡែនគាំទ្រឲ្យនៅក្រោមការគ្រប់គ្រងរបស់អស់គ្លេស ប៉ុន្តែពេលនេះពលរដ្ឋស្កតឡែនអាចសម្រេចចាកចេញពីអង់គ្លេសដោយពលរដ្ឋស្កតឡែនភាគច្រើនចង់ក្លាយជាផ្នែកមួយរបស់អឺរ៉ុប៕
ប្រែសម្រួល៖ សាធី
...