ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញសហការជាមួយសាលាខណ្ឌសែនសុខបានជីកផ្តាច់ផ្លូវ
តភ្ជាប់ប្រឡាយទួលសំពៅសម្រួលចរន្តផ្លូវទឹកឲ្យហូរបានលឿនដើម្បីរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះឆ្ពោះទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។
នេះបើយោងតាមការបង្ហាញឲ្យឃើញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកជាផ្លូវការរបស់លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដែលក្នុងនោះបានសរសេរថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានសហការជាមួយសាលាខណ្ឌសែនសុខ ចុះជីកផ្តាច់ផ្លូវតភ្ជាប់ប្រឡាយទួលសំពៅសម្រួលចរន្តផ្លូវទឹកឲ្យហូរបានលឿនដើម្បីរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះឆ្ពោះទៅស្ថានីយបូមទឹកកប់ស្រូវ ។
ការជីកប្រឡាយ និងកាត់ផ្តាច់ផ្លូវឆ្លងកាត់ប្រឡាយនេះជួយកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅតំបន់មុខព្រលានយន្តហោះតំបន់សង្កាត់កាកាបនិងសង្កាត់ចោមចៅ៕
ដោយ៖ ហេង នរិន្ទ្រ