កសិករ​ឥណ្ឌា​ជាង​ ១៧ពាន់នាក់​ធ្វើ​អ​ត្ដ​ឃាត​ក្នុង​១ឆ្នាំ

ចែករំលែក៖

តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AFP បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ​តាម​តួ​លេខ​របស់​រ​ដ្ឋា​ភិ​បា​ល​ឥណ្ឌា​ដែល​ទើប​តែ​ប្រកាស​នា​​ពេល

...
​កន្លង​មក​ថ្មី​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​មាន​ប្រជា​កសិករ​រហូត​ដល់​ជាង​ ១៧ពាន់នាក់​​បាន​ធ្វើ​អ​ត្ដ​ឃាត​ក្នុង​១ឆ្នាំ​ៗ គឺ​កើន​​ឡើង​៧ភាគ​រយ​បើ​ប្រៀប​ធៀប​ឆ្នាំ​កន្លង​មក​ ​។

តាម​អង្គ​ការ​ស្រាវជ្រាវ​ដែល​មាន​ឈ្មោះ​ថា​ «ហេតុ​ការណ៍​ស្លាប់​ដោយ​ធ្វើ​​អ​ត្ដ​ឃាត​និង​គ្រោះ​ថ្នាក់​របស់​ក្រសួង​ស៊ើប​ ​អង្កេត​អំ​ពូ​អ្នក​ទោស​ជាតិ (NCRB )» បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ការ​ធ្វើ​អ​ត្ដ​ឃាត​មាន​ការ​កើន​ឡើង​ខ្ពស់​ ក្នុង​នោះ​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​រដ្ឋ Maharashtra , Karnataka និង Andhra Pradesh ដែល​មាន​អ្នក​ធ្វើ​អ​ត្ដ​ឃាត​ច្រើន​ជាង​គេ​បំ​ផុ​ត​។

ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​​រដ្ឋ​ភាគ​ខាង​លិច​និង​ភាគ​ខាង​ត្បូង​មាន​​ជីវភាព​រស់​នៅ​កាន់តែ​យ៉ាប់យ៉ឺន​ ​ធ្វើ​ឲ្យពួក​គេ​ជំពាក់​បំណុល​កាន់តែ​ច្រើន​ឡើ​ងៗ​ ​ក្រោយ​ពេល​ផល​ដំណាំ​ស្រែ​ចំ​ការ​ខូច​ខាត​​មិន​អាច​ប្រមូល​ផល​បាន​ ​។ គ្រោះ​រាំង​ស្ងួត​ក្នុង​ប្រវត្ដិ​សា​ស្ដ្រ​រ​យៈ​ពេល​៣៧ឆ្នាំ​​ធ្វើ​ឲ្យ​ស្រែ​ចំ​ការ​ហួត​ហែង​​មិន​អាច​ប្រកប​របរ​ស្រែ​ចំ​ការ​បាន​ ​ហើយ​ពលរដ្ឋ​ ​ភាគ​ច្រើន​អាស្រ័យ​ទៅ​នឹង​ផល​ដំណាំ​ដើម្បី​ចិញ្ចឹម​ជីវិត​ ​។

ទោះបី​សេដ្ឋ​កិច្ច​នៅ​តាម​ទី​ក្រុង​មាន​​ការ​អភិវឌ្ឍ​រីក​ចម្រើន​ ​ប៉ុន្ដែ​ពលរដ្ឋ​ឥណ្ឌា​ ​២នាក់ក្នុង​ចំណោម ​៣នាក់​ ​រស់​នៅ​និង​ធ្វើ​ការ​​នៅ​តាម​ជនបទ​ដោយ​មាន​ប្រាក់​កម្រៃតិច​តួច​ ​។ ប្រជា​កសិករ​ឥណ្ឌា​ ១៥០ពាន់នាក់​​ធ្វើ​អ​ត្ដ​ឃាត​រ​យៈ​ពេល​១០ឆ្នាំ​កន្លង​​មក​នេះ​ ​។

ពលរដ្ឋ​ធ្វើ​អ​ត្ដ​ឃាត​ដោយ​ប្រាក់​បំណុល​បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​សំខាន់​​របស់​ខ្សែ​ភាព​យ​ន្ដ Bollywood ដ៏​ល្បី​ល្បាញ​ ​ ​មាន​ចំណង​ជើង​ថា​ ​«Peepli Live» ។ ខ្សែ​ភាព​យ​ន្ដ​នោះ​និយាយ​អំពី​ប្រជា​កសិករ​ក្រី​ក្រ​ ​២រូប​​ត្រូវ​បាត់បង់​ដី​ធ្លី​ស្រែ​ចំ​ការ​ដោយ​ប្រាក់​បំណុល​ ​ដែល​គ្មាន​សមត្ថ​ភាព​សង​បាន​ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​ ហើយ​មាន​មនុស្ស​ម្នាក់​បម្រុង​ធ្វើ​អ​ត្ដ​ឃាត​ ​ដើម្បី​គ្រួសារ​ទទួល​បាន​ប្រាក់​សំណង​ ​។

តាម​តួ​លេខ​ដែល​បាន​ស្រាវជ្រាវ​បង្ហាញ​ឲ្យឃើញ​ថា​ ​ក្នុងមួយឆ្នាំៗមាន​អ្នក​ធ្វើ​អ​ត្ដ​ឃាត​រហូត​ដល់​ ១២៧,១៥១នាក់​ ​ក្នុង​នោះ​មាន​ ១២៥,០០០នាក់​ស្លាប់​តាម​ដង​ផ្លូវ​ដែល​មាន​គ្រោះ​ថ្នា​ក់​។​ ​ក្នុង​១ថ្ងៃ​ៗ ឥណ្ឌា​មាន​អ្នក​ស្លាប់​ប្រមាណ​ ​៣៥០នាក់​ ​។

​​គ្រោះ​ថ្នាក់​ចរាចរ​បាន​សម្លាប់​មនុស្ស​កើន​ឡើង ​៣០ភាគ​រយ​ ​ខ​ណៈ​ដែល​រថ​យ​ន្ដ​ដឹក​ជញ្ជូន​កើន​ឡើង​រហូត​ដល់​៣០ភាគ​រយ​ផង​នោះ​ ​។

តាម​ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទ​ស្ស​នាវ​ដ្ដី​ «The Lancet » របស់​អង់គ្លេស​កាល​ពី​ស​បា្ដ​ហ៍​មុន​បង្ហាញ​ឲ្យឃើញ​ថា​ ​សេដ្ឋ​កិច្ច​រីក​ចម្រើន​​ក៏​ជា​មូល​ហេតុ​គ្រោះ​ថ្នាក់​កើន​ឡើង​ខ្ពស់​​ដូច​ជា​បើក​បរ​លឿន​ដោយ​មិន​យក​ចិ​ត្ដ​ទុក​ដាក់​លើ​សុវត្ថិ​ភាព​ជា​ចម្បង​ ​។

តាម​តួ​ក្នុងមួយឆ្នាំមានអ្នក​ស្លាប់​ដោយ​ការ​អត់​ឃ្លាន​ ១៧៥នាក់​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​ គ្រាប់បែក​ ​២៦១នាក់​ ​ស្លាប់​ដោយ​លង់​ទឹក​ ២៥,៩១១នាក់​ ​ស្លាប់​ដោយ​ឆក់​អគ្គិ​ស​នី​ ៨,៥៣៩នាក់​ ​ស្លាប់​ដោយ​ពោះ​ចិក ​៨,០០០នាក់​ ​៕

1 (2)

1 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print