ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួមសហការ
...
ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានបង្ក្រាបករណីគ្រឿងញៀន ចំនួន ២ករណីផ្សេង គឺ. ករណីទី ១ នៅក្នុងអំឡុងពេលអនុវត្តន៍ច្បាប់ចរចរណ៍ផ្លូវគោក កាលពីវេលាម៉ោង ១៦និង៤០នាទី នៅចំនុចផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមជាមួយសារធាតុញៀនចំនួន ១កូនថង់តូច និង ករណីទី ២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានចុះរដ្ឋបាលនៅវេលាម៉ោង ១៧និង១០នាទី នៅចំនុចក្រុមទី១០.១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនបានចំនួន ៧នាក់ និងដកហូតបានឧបករណ៍សម្រាប់ប្រើប្រាស់នៅសារធាតុញៀនមួយចំនួន៕
ដោយ៖ តុង សីហា
...