Facebook និង Instagram បានដំណើរការឡើងវិញហើយបន្ទាប់ពីប៉ះពាល់អ្នកប្រើបា្រស់រាប់ពាន់នាក់

ចែករំលែក៖

ក្រុមហ៊ុនMeta បានឲដឹងថាសេវាកម្មលើបណ្តាញសង្គមដែលមាន

Facebook និង Instagram ត្រូវបានដាក់ដំណើរការរលូនវិញហើយបន្ទាប់ពីមានភាពរអាក់រអួលអស់ជាច្រើនម៉ោងហើយបានផ្តល់ផលប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ពាន់នាក់។  

បើយោងតាមគេហទំព័រ Downdetector.com អ្នកប្រើប្រាស់ចំនួន ២ម៉ឺននាក់បាននិយាយថាពួកគេមានបញ្ហាចូលទៅកាន់ App Facebook និង Instagram ក៏ដូចជាសេវាកម្មផ្ញើសារ WhatsAppផងដែរ។

ក្រុមហ៊ុនMeta បានបញ្ជាក់ថាការរអាក់រអួលនៅក្នុងក្រុមហ៊ុនរបស់ខ្លួននេះធ្វើឲ្យអ្នកប្រើប្រាស់ពិបាកក្នុងការ បង្កើតផេក ការផ្សាយពាណិជ្ជកម្ម តាមរយះMeta’s Ads Manager តែបច្ចុប្បន្ននេះអ្នកប្រើប្រាស់អាចដំណើរការធម្មតាវិញបានហើយ។

ប្រភពៈ.channelnewsasia.com

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print