ភ្នំពេញ : ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរ នាសម័យប្រឡងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា គណៈកម្មការរៀបចំការប្រឡងនឹងរៀបចំការប្រឡងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់តាមការកំណត់ ដូចខាងក្រោម៖
កាលបរិច្ឆេទសម្ភាសន៍ ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
ពេលវេលាសម្ភាសន៍ ៖ ដូចមានក្នុងតារាងជូនភ្ជាប់តាមមុខជំនាញ ដោយបេក្ខជនត្រូវមកដល់មណ្ឌលប្រឡង រយៈពេល ៣០នាទី មុនម៉ោងដែលបេក្ខជនត្រូវចូលសម្ភាសន៍
មណ្ឌលប្រឡង ៖ ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (អគារ ក ជាន់ទី៣)
ឯកសារភ្ជាប់ ៖ អត្តសញ្ញាណបណ្ណ ឬឆាយា ឬលិខិតឆ្លងដែន និង “ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” (ទំព័រទី១ មាន QR Code) ។
សម្រាប់ព័ត៌មានបន្ថែម ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការប្រឡង បេក្ខជនអាចទាក់ទងតាមរយៈទូរសព្ទលេខ ០១៧ ៧១៦ ៩២១ / ០១២ ៩២៥ ៩៣៥ និងសូមតាមដានទំព័រហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications” អំពីការជូនដំណឹងស្ដីពីលទ្ធផលប្រឡងជាប់ជាស្ថាពរ។
អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់ជ្រាបជាព័ត៌មាន៕
ដោយ : សហការី