​សារព័ត៌មាន​ខ្មែរ​ ស៊ី​ស៊ីថា​ម​ស៍ ចុះហត្ថលេខា​ជាមួយ Guangxi Daily ដើម្បី​លើកកម្ពស់​និង​ផ្លាស់ប្តូ​រលើ​វិស័យ​សារពត៌មាន

ចែករំលែក៖

ទីក្រុង​ណាននីង៖​ ដើម្បី​ផ្លាស់ប្តូរនិង​លើកកម្ពស់​វិស័យ​ពត៌មាន​រវាង​កម្ពុជាចិនព្រមទាំង​សហការ​លើ​ការ​ផ្សេ​ព្វ​ផ្សាយ​វិស័យ​ទេសចរណ៍​រវាង​ប្រទេសកម្ពុជា​-ចិន​ សារព័ត៌មាន​ដ៏​មាន​ឥទ្ធិពល​របស់​ចិន Guangxi Daily បាន​ចុះហត្ថលេខា​ជាមួយ​សារពត៌មាន​ដ៏​ល្បី​របស់​កម្ពុជា ស៊ី​ស៊ីថា​ម​ស៍។​ ​ក្នុងឱកាស​នោះ​សារព័ត៌មាន​ចំណាស់​ជិត​១​សតវត្សរ៍​របស់​ចិន​នេះ​ ក៏​បានប្រគល់​ជូន​លិខិត​តែងតាំង​អ្នក​សារពត៌មាន​កម្ពុជា​ទាំង​១៤​រូប​ជា​អ្នក​រាយ​ការ​ណ៏​កិ​តិ្ត​យស​របស់​ Guangxi Daily ប្រចាំ​តំបន់​អាស៊ាន​(ASEAN)​។​

​លោក យ៉ាង​ធាន (Yangtian ) និពន្ធ​នាយករង Guangxi Daily និង​លោក​ផ្លុ​ង វិចិត្រ អគ្គនាយក​កាសែត Commercial News និង​ស៊ី​ស៊ីថា​ម​ស៍ បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ នៅ​ទីស្នាក់ការ​ធំ​របស់​កាសែត Guangxi Daily ក្នុង​ទីក្រុង​ណាន​នី​ង​ខេត្ត​គ័​រងស៊ី​។

​ក្នុងពិធីចុះ​អនុស្សរណៈ​នេះដែរ ក៏មានការ​អញ្ជើញ​ចូលរួម​ជា​សាក្សី​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​Guangxi Daily​ និង​អ្នក​សារពត៌មាន​ជាន់ខ្ពស់​១៤​រូប​មកពី​ស្ថាប័ន​សារពត៌មាន​ធំៗរបស់កម្ពុជា ដូចជា៖​ កាសែតនគរវត្ត​( NorkorWat​ News )​,Rasmei Kampuchea Daily ,Thmey Thmey ,Freshnews ,khmer Times,​Kampuchea Thmey Daily,BTV , ,Commercial News​ ​និង​CC Times ។

ជាមួយគ្នានោះ​ ​ប្រធាន​ផ្នែក​កិច្ចការ​អាស៊ាន​នៃ​Guangxi daily លោក ម៉​រ យឹលី​ បាន​ថ្លែងថា​៖«​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ពិធី​ចេញ​លិខិត​តែងតាំង​អ្នក​រាយ​ការ​ណ៏​កិ​តិ្ត​យស​របស់​Guangxi Daily ប្រចាំ​តំបន់​ASEAN នេះ ជាការ​បង្ហាញ​នូវ​ទំនាក់ទំនង​អន្តរជាតិ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​និង​ការផ្លាស់ប្តូរ​។​វា​មាន​សារៈសំខាន់​ជា​វិ​ជ្ជ​មា​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​-​អាស៊ាន ការនិទាន​រឿង​របស់​ចិន និង​ការផ្សព្វផ្សាយ​សំឡេង​ដ៏​ល្អ​របស់​គ័​រងស៊ី​»​។​

​ប្រធាន​ផ្នែក​កិច្ចការ​អាស៊ាន​រូបនេះ បាន​ថ្លែង​បន្ថែម​ថា​៖​ ដោយមាន​ការណែនាំ និង​ការគាំទ្រ​យ៉ាងខ្លាំង​ពី​នាយកដ្ឋាន​ឃោសនា​នៃ​គណៈកម្មាធិការ​បក្ស​នៃ​តំបន់​ស្វយ័ត ការិយាល័យ​កិច្ចការបរទេស​ប្រចាំ​តំបន់ និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដំណើរ​ទ​ស្សា​កិច្ច​របស់​អ្នក​សារ​ព​ត៏​មាន​កម្ពុជា​រៀបចំ​ដោយ Guangxi Daily ត្រូវបាន​ប្រារព្ធ​ឡើង​តាម​ការគ្រោងទុក នៅ​ថ្ងៃទី ១៥​ខែមិថុនា​រហូតដល់​ថ្ងៃទី​២០​ខែមិថុនា​។​ នេះ​ជា​ទស្សនកិច្ច​ដៃគូរ​បរទេស​លើកទីមួយ​ដែល Guangxi Daily​បានរៀបចំ​ឡើង ក្រោយពី​ជំងឺ​កូ​វីដ​១៩ ។ ឆ្នាំនេះ គឺជា​ខួប​លើក​ទី ៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​ជា​ឆ្នាំ​មិត្តភាព​ចិន​-​កម្ពុជា ហើយក៏​ជា​ខួប​លើក​ទី ២០​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន ។​ ​វា​នឹង​ធ្វើឱ្យមាន​ការរួមចំណែក​ជា​វិជ្ជមាន​ដល់​រួមគ្នា​ក្នុង​ការកសាង​សហគមន៍​ចិន​-​អាស៊ាន​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​អនាគត​រួមគ្នា​។​

​ដោយឡែកលោក ផ្លុ​ង វិចិត្រ ​អគ្គនាយក​កាសែត Commercial News​ និង​ស៊ី​ស៊ីថា​ម​ស៍ បាន​មានប្រសាសន៍ថា​៖​ តាមរយៈ​ការចុះហត្ថលេខា​នេះ នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​GUANGXI DAILY​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត រួមគ្នា​និយាយ​ពី​រឿង​ល្អៗ​របស់​កម្ពុជា​និង​ប្រទេស​ចិន ។​ តាមរយៈ​សារ​ព៌​ត៏​មាន​ភាសា​ខ្មែរ នឹង​និយាយ​រឿង​ល្អៗ​ពី​ចិន និង​តាមរយៈ GUANGXI DAILY និយាយ​រឿង​ល្អៗ​ពី​កម្ពុជា​ដើម្បី​ធ្វើឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​បាន​ស្គាល់​។​

​លោក ផ្លុ​ង វិចិត្រ ក៏បាន​ថ្លែងអំណរគុណ​កាសែត GUANGXI DAILY ដែល​បាន​អញ្ជើញ ក្រុម​អ្នក​សារ​ព៌​ត៏​មាន​កម្ពុជា​មក​ទស្ស​កិច្ច​នៅ​ខេត្ត​គ័​រងស៊ី​នេះ​។ នៅ​ថ្ងៃទី​១៥ យើង​បានមក​ដល់ទី​ក្រុង​ណាន​នី​ង​ហើយ​ជា បន្ទាប់មកទៀត យើង​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង ឈី​ង​ចូ​វ លីវ​ចូ​វ និង តំបន់​ទេសចរ​ណ៌​ដ៏​ស្រស់ស្អាត​នៅ​ក្រុង​គួ​យ​លីង​។​

​លោកអគ្គនាយក​ស៊ី​ស៊ីថា​ម​ស៍​ បាន​បន្តថា​៖«​ក្នុង​រយៈពេល​ប្រាំមួយ​ថ្ងៃនេះ យើង​បាន​ស្គាល់​ខេត្ត GUANGXI​កាន់តែច្បាស់ ជាពិសេស​នោះ ពេល​ទៅ​ទស្សនកិច្ច​នៅ​កំពង់ផែ​វៃឆ្លាត​ឈី​ង​ចូ​វ​ធ្វើ​អ្នកកាសែត​កម្ពុជា​មានកា​រ​ស្ងើចសរសើរ​ជាខ្លាំង​អំពី​ការរីកចម្រើន​ជឿនលឿន​យ៉ាងខ្លាំង​លើ​បច្ចេកវិទ្យា​ទំនើប​។ ដំណើរ​ទស្ស​កិច្ច​លើក​នេះធ្វើឱ្យ​ពួកយើង​បាន​ស្វែងយល់​អំពី​យុទ្ធសាស្ត្រ​មួយចំនួន​របស់​រដ្ឋាភិបាល​ចិន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​ជីវភាពប្រជា ពល រដ្ឋ​។ ទាំងនេះ​ជា​បទពិសោធ​ល្អៗ​សំរាប់​កម្ពុជា​យកទៅ​សិក្សា​ផងដែរ​»​។​

​បន្ថែម​ពីនេះ​ លោក ផ្លុ​ង វិចិត្រ តំណាងឱ្យ​ប្រតិ​ភូសារ​ព៌​ត័​មាន​កម្ពុជា បាន​ថ្លែងអំណរគុណ​ជូន​លោក​យ៉ាង​ធាន និពន្ធ​នាយករង Guangxi Daily ,​លោក​ម៉​រ យឹ លី ប្រធាន​ផ្នែក​កិច្ចការ​អាស៊ាន​នៃ​Guangxi daily អ្នកនាង MAO ZHILIN ប្រធាន​ការ​លិ​យា​ល័យ​ទំនាក់ទំនង GUANGXI DAILY ប្រចាំ​កម្ពុជា ដែល​បាន​គាំទ្រ រៀបចំ​ទស្ស​កិច្ច​នេះ​ឡើង និង​ធ្វើ​ójy​ដំណើរ​ទស្ស​កិច្ច​លើក​នេះ​ទទួលបាន​ជោគជ័យ​៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print