ភ្នំពេញ៖ មនុស្សប្រុសស្រី១១នាក់ ដែលពួនផ្ដុំជក់គ្រឿងញៀនយ៉ាងអណាធិបតេយ្យប្លុកតាន់ប៉ា បង្កឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់
...
នោះមានការភ័យខ្លាច ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូ
លដ្ឋាន លុះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ដឹកនាំចុះបង្ក្រាបក្រុមក្មេងស្ទាវទាំងអស់នោះជា
ក់ស្ដែងតែម្តង ។
លោក កុល ខាន់ណារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បានឲ្យដឹងថា បន្ទាប់ពីប្រជាជនដែលរស់នៅប្លុកតាន់ប៉ា ភូមិ៦-៧-៨ក្នុងផ្សារសូរិយាម៉ល និងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ បានរាយការណ៍ប្រាប់ដល់កម្លាំងមូលដ្ឋានថាមានក្រុមក្មេងស្ទាវប្រុសស្រីជាច្រើននាក់តែងតែនាំគ្នាមក ពពាក់ពពួន និងជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ។ លុះដល់ថ្ងៃខាងលើនេះលោកបានដឹកនាំកម្លាំងផ្ទាល់ចុះបង្រ្កាបទីតាំងខាងលើនេះជាក់ស្តែង ជាលទ្ធិផលឃាត់ខ្លួនជាសង្ស័យប្រុសស្រីបាន១១នាក់ ក្នុងនោះស្រី៥នាក់ រួមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ ។
ក្រោយប្រតិបត្តិការណ៍ខាងលើនេះជនសង្ស័យ១១នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដឹកបញ្ជូនទៅសាលាខណ្ឌដូនពេញ ដើម្បីបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ចធ្វើការអប់រំ ៕







ដោយ៖ ស ដារ៉ា
...