នគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣​ បង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី១១នាក់​ ដែលពួនផ្ដុំជក់គ្រឿងញៀនយ៉ាងអណាធិបតេយ្យប្លុកតាន់ប៉ា​ បង្កឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់

...
នោះមានការភ័យខ្លាច​ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន​ លុះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៦នេះកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ដឹកនាំចុះបង្ក្រាបក្រុមក្មេងស្ទាវទាំងអស់នោះជាក់ស្ដែងតែម្តង​ ។

លោក​ កុល​ ខាន់ណារ៉ា​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣​ បានឲ្យដឹងថា​ បន្ទាប់ពីប្រជាជនដែលរស់នៅប្លុកតាន់ប៉ា​ ភូមិ៦-៧-៨ក្នុងផ្សារសូរិយាម៉ល​ និងភូមិ១០ សង្កាត់ផ្សារថ្មីទី៣​ បានរាយការណ៍ប្រាប់ដល់កម្លាំងមូលដ្ឋានថាមានក្រុមក្មេងស្ទាវប្រុសស្រីជាច្រើននាក់តែងតែនាំគ្នាមក​ ពពាក់ពពួន និងជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ​។ លុះដល់ថ្ងៃខាងលើនេះលោកបានដឹកនាំកម្លាំងផ្ទាល់ចុះបង្រ្កាបទីតាំងខាងលើនេះជាក់ស្តែង​ ជាលទ្ធិផលឃាត់ខ្លួនជាសង្ស័យប្រុសស្រីបាន១១នាក់​ ក្នុងនោះស្រី៥នាក់ រួមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ​ ។

ក្រោយប្រតិបត្តិការណ៍ខាងលើនេះជនសង្ស័យ១១នាក់​ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដឹកបញ្ជូនទៅសាលាខណ្ឌដូនពេញ​ ដើម្បីបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ចធ្វើការអប់រំ​ ៕

image3

image5

image7

image6

image2

image1

image4

ដោយ៖ ស​ ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print