រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល តំណាងឱ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាល ខេត្តចំនួន២

ចែករំលែក៖

ភ្នំពេញ : លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល តំណាងឱ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង​ និងខេត្តពោធិ៍សាត់​ ដែលបានរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះរៀបចំនៅសាលាខេត្តកំពង់ឆ្នាំង​ នារសៀលថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពី លោកថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំង លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង​ និងខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល។

សូមបញ្ជាក់ថា , គិតត្រឹមថ្ងៃទី២១ ខែមិថុនានេះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៩៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៥៨% ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print