ដំណើរទស្សនកិច្ចជាផ្លូវការរបស់​ប្រតិភូ​សារព័ត៌មាន​កម្ពុជា​ នៅខេត្តក្វាងស៊ី ប្រទេសចិន​ រយៈ​ពេល​៦ថ្ងៃ​ ត្រូវ​បានបញ្ចប់​ប្រកបដោយ​ភាពជោគជ័យ​

ចែករំលែក៖

ភ្នំពេញដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រតិភូសារព័ត៌មានកម្ពុជាចំនួន ១៤នាក់ មកពី១០ស្ថាប័ន នៅក្នុងខេត្តក្វាងស៊ី ប្រទេសចិនក្រោយចំណាយពេលទស្សនកិច្ចអស់រយៈពេល៦ថ្ងៃត្រូវបានបញ្ចប់កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ប្រកបដោយជោគជ័យសុខសុវត្ថិភាពនិងរីករាយយ៉ាងក្រៃលែង។

ក្នុងដំណើរទស្សនកិច្ចដំបូងរបស់ប្រតិភូសារព័ត៌មានកម្ពុជា ទៅកាន់ខេត្តក្វាងស៊ីនេះ ក្រោយកូវីដ១៩ ហើយជារួមចំណែករឹតចំណងមិត្តភាពកម្ពុជាចិន និងជំរុញការផ្សព្វផ្សាយរវាងចិន និងអាស៊ានផងដែរ។ក្រោមកិច្ចសហការគ្នារវាងកាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះGuangxi Daily

សូមជម្រាបជូនថាប្រតិភូអ្នកសារព័ត៌មានកម្ពុជាចំនួន១៤នាក់ ដែលស្ថាប័នព័ត៌មានល្បីៗចូលរួមមាន៖ កាសែតនគរវត្ត​,កាសែត The Commercial News,ទូរទស្សន៍​ BTV ,អង្គភាព​ FRESH NEWS ,អង្គភាពសុីសុីថាមស៍ ចិនខ្មែរ ,អង្គភាពសារព័ត៍មានកម្ពុជាថ្មី,អង្គភាពសារព័ត៌មាន ថ្មីៗ , អង្គភាពសារព័ត៍មានរស្មីកម្ពុជា ,កាសែត​ Khmer Times ,និងសារព័ត៌មានចិន ជាវហ្វាបានចេញដំណើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃទី១៥ ខែមិថុនា ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីក្រុមការងារនៃស្ថាប័នកាសែត Guangxi Daily

ក្នុងដំណើរទស្សនកិច្ចនោះអ្នកសារព័ត៌មានកម្ពុជា បានទៅទស្សនកិច្ច ទៅកាន់ទីក្រុងសំខាន់ៗរបស់ខេត្តក្វាងស៊ី ដោយមានទីក្រុងណាននីង ,ទីក្រុងជីងចូវ ,ទីក្រុងលីវចូវ និងទីក្រុងគុយលីង។ ក្រៅពីនោះអ្នកសារព័ត៌មាន ក៏បានទៅទស្សនាតំបន់សំខាន់ៗមួយចំនួនទៀត នៅតាមតំបន់ទាំង៤នោះ ដូចជាសាកលវិទ្យាល័យលីវចូវ ដែលបណ្ដុះបណ្ដាលទៅលើបច្ចេកវិទ្យា និង តិចណូឡូជី ការទស្សនកិច្ចនៅកំណង់ផែជីងចូវ ដែលជាកំពង់ផែលំដាប់ទី៥ ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយលំដាប់ថ្នាក់ពិភពលោក ដែលផ្ដោតសំខាន់ទៅលើការប្រើប្រាស់នៅបច្ចេកវិទ្យា AI ហើយកាត់បន្ថយកម្លាំងពលកម្មមនុស្ស។

ក្រោយមកក៏បានទស្សនកិច្ចនៅតាមតំបន់ទេសចរណ៍មួយចំនួនដូចជា៖ ល្អាងភ្នំ លូទីយៀន តំបន់យទេសចរណ៍ទន្លេលីងជាំង និងតំបន់ទេសចរណ៍ចំនួនទៀត ដែលបង្ហាញអំពីបទពិសោធន៍ថ្មី និងទទួលបាននៅការរៀបចំរចនាសម្ព័ន្ធ ក៏ដូចជាការរៀបចំតំបន់ទាំងនោះផងដែរ។អ្វីដែលកាន់តែពិសេសនោះទីក្រុងគុយលីង គឺជាទីក្រុងចុងក្រោយដែលអ្នកសារព័ត៌មានកម្ពុជាបំពេញទស្សនកិច្ចដោយការធ្វើដំណើរពីទីក្រុងគុយលីង មកកាន់ទីក្រុងណាននីង មានចម្ងាយប្រមាណជាង៣០០គីឡូម៉ែត្រហើយក្រុមអ្នកសារព័ត៌មានកម្ពុជា បានធ្វើដំណើរតាមរយៈរថភ្លើងទំនើបរបស់ចិនក្នុងល្បឿងយ៉ាងលឿន ក្នុងការប្រើប្រាស់រយៈពេលត្រឹមតែជាង៣ម៉ោងប៉ុណ្ណោះគឺមកដល់ទីក្រុងណាននីងតែម្តង៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print