ភ្នំពេញ : នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានយកនូវចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម :
១- ការដែលភ្លើងទៀនមិនបានចូលរួមប្រកួតប្រជែងបោះឆ្នោត = ដោយសារតែកំហុសផ្ទាល់របស់មេដឹកនាំភ្លើងទៀន មិនពាក់ព័ន្ធអ្នកដទៃទេ?
២- ព្រឹត្តិការណ៍ថ្ងៃ៥- ៦កក្កដា៩៧ មិនមែនកើតឡើងដោយការឆេវឆាវរបស់សម្តេចតេជោ ហ៊ុន សែន ទេ = តែគឺជាវិធានការណ៍បង្ក្រាបការនាំចូលកម្លាំងខ្មែរក្រហមមកក្នុងភ្នំពេញ។
៣- ការធ្វើច្បាប់ហាមអ្នកដែលមិនបានទៅបោះឆ្នោតមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត = គឺជាវិធានការណ៍ទប់ទល់ឧបាយកលទុច្ចរិតដែលរំលោភសិទ្ធិពលរដ្ឋរបស់ក្រុមឧទ្ទាមក្រៅច្បាប់។
៤- យុទ្ធនាការមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនិងគូសបំផ្លាញសន្លឹកឆ្នោត = គឺជាការរំលោភសិទ្ធិពលរដ្ឋ។
៥- ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត = គឺជាការការពារសិទ្ធិពលរដ្ឋ។
៦- មិនមែនជាកំពូលសួរទេ = តែគឺជាអាកំពូល ចាក់រុកនិងបំពានសិទ្ធិអ្នកដទៃ។
៧- អ្នកដែលហៅទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាឯកឧត្តមគឺជាមនោសញ្ចេតនាបុគ្គល = បើតាមផ្លូវច្បាប់តំណាងរាស្ត្រដែលបាត់បង់តួនាទីនិងតំណែងហើយលែងមានបុព្វសិទ្ធិជាឯកឧត្តមទៀតហើយ?
៨- ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត = គឺជាផលវិបាកនៃឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់។
៩- គោលដៅនៃឧបាយកលចង់បំផ្លាញសន្លឹកឆ្នោតនិងការបោះឆ្នោត = ត្រូវបរាជ័យទាំងស្រុង ដោយប្រជាជននឹងទៅបោះឆ្នោតកាន់តែមានអត្រាខ្ពស់។
១០- ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត = ជាការពញ្ញាក់ស្មារតីសកម្មជនបក្សប្រឆាំងនិងក្រុមឧទ្ទាមក្រៅច្បាប់ឲ្យអនុវត្តសិទ្ធិនយោបាយរបស់ខ្លួនដោយមានការទទួលខុសត្រូវជាពលរដ្ឋ ៕
ដោយ : សហការី