រុស្ស៊ីចេញដីកាចាប់ខ្លួនចៅក្រម ICC ដែលបានចេញដីកាចាប់ខ្លួនលោកពូទីន

ចែករំលែក៖

ចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Rosario Salvatore Aitala បានបង្ហាញខ្លួនក្នុងបញ្ជីខ្មៅចាប់ខ្លួនរបស់ក្រសួងមហាផ្ទៃរុស្ស៊ីបន្ទាប់ពីលោកបានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Vladimir Putin។
ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី ដែលបាននិយាយកាលពីថ្ងៃទី 22 ខែមិថុនា បានបញ្ជាក់ថា “លោក Rosario Salvatore Aitala ត្រូវបានចាប់ខ្លួនក្រោមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌរុស្ស៊ី” ។
នៅដើមខែឧសភា គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានចោទប្រកាន់ព្រះរាជអាជ្ញា ICC លោក Karim Asad Ahmad Khan និងចៅក្រម ICC Rosario Salvatore Aitala កំបាំងមុខ។ ក្រសួងមហាផ្ទៃរុស្ស៊ីបាននិយាយថា Aitala គឺជាចៅក្រមម្នាក់ក្នុងចំណោមចៅក្រមដែលបានចេញសេចក្តីសម្រេចចាប់ខ្លួនលោកពូទីន។
មុននោះ នាថ្ងៃទី ១៧ ខែមីនា តុលាការ ICC បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Putin និងស្នងការប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ Maria Lvova-Belova ដោយចោទប្រកាន់ពីបទ “និរទេសកុមារដោយខុសច្បាប់និងចលនាកុមារខុសច្បាប់” ពីទឹកដីអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។
យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រទេសរុស្ស៊ីមិនព្រួយបារម្ភអំពីដីកាចាប់ខ្លួនរបស់ ICC សម្រាប់លោកពូទីននោះទេ។ រុស្ស៊ីចាត់ទុកដីកាចាប់ខ្លួននេះថាជាមោឃៈ និងមិនអាចទទួលយកបាន៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print