សាខាកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានី-ខេត្ត ផ្តល់ជំនួយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៨,០៩១គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនប្រជា

...
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បានចំនួន ២៦៤គ្រួសារបន្ថែមទៀត នៅក្នុងខេត្តបាត់ដំបង ។

សូមជម្រាបថា ៖ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ កាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល និងសាខាកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានី-ខេត្ត បានផ្តល់ជំនួយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បានសរុបចំនួន ៨,០៩១គ្រួសារមកពី ៩០២ភូមិ ក្នុងឃុំចំនួន៤៨៤ ស្រុកចំនួន២០៦ និងខេត្តចំនួន២៥ ។

ខេត្តចំនួន៩ ដែលបានទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ (លើសពី ៣០០គ្រួសារ) មានដូចខាងក្រោយ៖
១- ខេត្តបាត់ដំបង ចំនួន ១,២២២ គ្រួសារ
២- ខេត្តសៀមរាប ចំនួន១,១២៥គ្រួសារ
៣- ខេត្តកំពង់ចាម ចំនួន ៨៧៩គ្រួសារ
៤- ខេត្តបន្ទាយមានជ័យ ចំនួន ៦២៤គ្រួសារ
៥- ខេត្តកំពង់ធំ ចំនួន ៥៥៩គ្រួសារ
៦- ខេត្តកំពង់ឆ្នាំង ចំនួន ៤៥០គ្រួសារ
៧- ខេត្តព្រះវិហារ ចំនួន ៤០៣គ្រួសារ
៨- ខេត្តប៉ៃលិន ចំនួន ៣៨២គ្រួសារ
៩- ខេត្តឧត្តរមានជ័យ ចំនួន ៣៧០គ្រួសារ ។

កាកបាទក្រហមកម្ពុជាដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធានតែងតែគិតគូរពីសុខទុក្ខពលរដ្ឋរងគ្រោះដោយយថាហេតុស្ទើរគ្រប់ច្រកល្ហកនៅតំបន់ដាច់ស្រយាល ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយឡើយ ៕

1 (4)

1 (1)

1 (8)

1 (2)

1 (3)

1 (5)

1 (6)

1 (7)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print