ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចម្រុះ រួមជាមួយនឹងមន្ត្រីជំនាញ
ការចុះស្រង់ស្ថិតិរបស់អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញខាងលើនេះ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការរងទទួលបន្ទុកផែនអត្តសញ្ញាណកម្ម និងលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌ រួមជាមួយនឹងមន្ត្រីជំនាញច្រើនរូប ។
លោកអភិបាលបាលខណ្ឌបានឲ្យដឹងថា ក្នុងយុទ្ធនាការខាងលើនេះ សមត្ថកិច្ចជំនាញបានធ្វើកិច្ចការទាំងនោះ អស់រយៈពេលជាច្រើនខែមកហើយ ដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវ ។ ដោយឡែក នៅមួយផ្នែកទៀត បានបងប្អូនប្រជាពលរដ្ឋ( ជនបរទេស)រស់នៅលើផ្ទះបណ្តែតទឹក លើដងទន្លេសាប មិនទាន់បានចុះស្រង់ស្ថិតិ និងត្រួតពិនិត្យរាល់ការរស់នៅរបស់ពួកគាត់ ។ លោកបានបន្តថា ក្នុងការចុះស្រង់ស្ថិតិខាងលើនេះ មានសង្កាត់ចំនួន៦ដែលពាក់ព័ន្ធ៖ សង្កាត់ទួលសង្កែ, សង្កាត់ឫស្សីកែវ, សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ច្រាំងចំរេះ១, សង្កាត់ចំរេះ២ និងសង្កាត់ស្វាយប៉ាក ។
លោកអភិបាលបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឫស្សីកែវ ដែលមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចាប់តាំងពីអាយុ១៨ឆ្នាំឡើងទៅ ត្រូវមកទំនាក់ទំនងជាមួយសមត្ថកិច្ច ដោយយកឯកសារពាក់ព័ន្ធមកជាមួយ ដើម្បីធ្វើអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន ៕
ដោយ៖ អារុណរះ