អាជ្ញាធរស្រុកពោធិ៍រៀង ក៏ដូចជាថ្នាក់ដឹកនាំខេត្តព្រៃវែង ហាក់ដូចជាស្ងៀមឈឹងចំពោះករណីដែលឈ្មួញដឹកដើមរាំងធំៗ ចេញពី
អ្វីដែលប្រជារាស្ត្រឆ្ងល់ គឺជួនកាលសមត្ថកិច្ចរដ្ឋបាលជលផល ខេត្តព្រៃវែងចាប់រថយន្តដឹកដើមរាំងភ្នំនេះទៅប្រទេសវៀតណាម ជួនកាលមិនចាប់ទេ ។ គេមិនដឹងថា តើការគាស់រំលើងដឹកជញ្ជូនដើមរាំងទាំងនោះយកទៅប្រទេសវៀតណាមជាទង្វើខុសច្បាប់ដែរ ឬទេ? ប៉ុន្តែលើកមុន គេឃើញសមត្ថកិច្ចខេត្តព្រៃវែងឃាត់ចាប់រថយន្តដឹកដើមរាំងនោះម្តងម្កាលដែរ ។ លើកក្រោយក៏មានការចាប់ដែរ គឺគ្រាន់តែយកប្រាក់ហើយអនុញ្ញាតឲ្យឈ្មួញដឹកទៅដដែលជាដដែល ។ គេគួរមានវិធានការជាក់លាក់ថា តើប្រភេទដើមរាំងភ្នំបែបណា ដែលត្រូវហាមឃាត់ ក្នុងការគាស់រំលើង លក់ទៅឲ្យឈ្មួញប្រទេសវៀតណាមនោះ ។
អ្វីៗគឺសុទ្ធតែបញ្ហាផលប្រយោជន៍របស់សមត្ថកិច្ច ដែលទទួលបានពីពួកឈ្មួញតែប៉ុណ្ណោះ ។ ប្រសិនបើគ្មានផលប្រយោជន៍ទេ សូម្បីតែសមត្ថកិច្ចនគរបាល ក៏អាចឃាត់ការដឹកជញ្ជូនដើមរាំងនេះបានដែរ ។ ប៉ុន្តែនៅពេលដែលបានផលប្រយោជន៍ចូលដល់ហោប៉ៅ ឬក៏មានការសម្របសម្រួលជាមុនហើយនោះ ទោះបីជារថយន្តដឹកដើមរាំងទាំងនោះឆ្លងកាត់មុខស្នាក់ការដែនសមត្ថកិច្ចរបស់ខ្លួន ក៏គ្មាននរណាបើកភ្នែកមើលដែរ មានតែជួយសម្រួលឲ្យឆាប់ចេញផុតពីដែនសមត្ថកិច្ចរបស់ខ្លួនប៉ុណ្ណោះ ។ ទាំងនេះ ជាគោលការណ៍របស់សមត្ថកិច្ចខេត្តព្រៃវែង ៕
ដោយ៖ សហការី