ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងនោះមានស្រីម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនពីបទលួចរថយន្ត
ការឃាត់ជនសង្ស័យពីរនាក់នេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះថានៅចំណុចផ្លូវលំ ក្រុមទី៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានមានប្រសាសន៍ឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងស្រាវជ្រាវករណីបាត់រថយន្តខាងលើ និងកំណត់មុខសញ្ញាបាន រហូតធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។ ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ទី១-ឈ្មោះ ប៊ុន រ៉ុង ហៅចាន់ វិច្ឆិកា អាយុ៣១ឆ្នាំ និងទី២-ឈ្មោះ ពុំ រស្មី ហៅស្រីទាល់ អាយុ៣៤ឆ្នាំ មុខរបរទទួលបញ្ចាំ។
ទោះយ៉ាងណាជនសង្ស័យឈ្មោះ ប៊ុន រ៉ុង បានសារភាពថា រូបគេពិតជាបានលួចរថយន្ដនេះពិតប្រាដកមែន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននគរបាលខណ្ឌមានជ័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ប្រាថ្នា