ភ្នំពេញ : ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោកស្រី ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី និមន្ត និងអញ្ជើញដឹកនាំគណៈប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះរាជដំណាក់សិរីមង្គល ក្នុងព្រះបរមរាជវាំង នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីថ្វាយនូវព្រះគោរមងារ ព្រះរាជពុទ្ធមាមកាភិបាល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សូមជម្រាបជូនថា : សុខដុមរមនាដល់ប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍រៀងទៅ។
សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ន គោរមងារនេះធ្លាប់បានប្រគល់ជូន សម្ដេចព្រះសង្ឃរាជ ព្រះមហាថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ចំនួន៩រូប រួមមាន៖ ១. សម្ដេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ ២. ព្រះមហាថេរ មហានាយកនៃសាធារណរដ្ឋស្រីលង្កា ៣. ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ៤. ប្រធានាធិបតី នៃប្រទេសនេប៉ាល់ ៥. ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ៦. ប្រធានាធិបតី នៃសាធារណរដ្ឋស្រីលង្កា ៧. នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ៨. ប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន និង៩. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕
ដោយ : សិលា