ហូបតែស្រាមិនហូបបាយ កើតខ្យល់ដួលស្លាប់នៅក្រោមផ្ទះ

ចែករំលែក៖

ខេត្តកណ្ដាល៖ ករណីបុរសម្នាក់ខ្យល់គរដួលស្លាប់នៅក្រោមផ្ទះដោយសារតែគាត់បានហូបស្រានៅផ្ទះម្នាក់ឯងដោយ

...
​មិនហូបបាយទើបបណ្ដាលឲ្យកើតខ្យល់ដួលស្លាប់តែម្ដង។

ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិកំពង់ស្វាយ២ ឃំុកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ ស៊ីថា អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិកំពង់ស្វាយ២ ឃំុកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពបន្តថា មុនកើតហេតុនៅវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ជនរងគ្រោះបានហូបស្រានៅក្នុង​ផ្ទះម្នាក់ឯងដោយមិនហូបបាយទើបបណ្ដាលឲ្យកើតខ្យល់គរដួលស្លាប់នៅក្រោមផ្ទះតែម្ដង ពេលនោះកូនប្រុសបង្កើតឈ្មោះ ផៃ វិចិត្រ អាយុ២០ឆ្នាំ បានមកពីរកត្រីវិញស្រាប់តែឃើញឪពុករបស់ខ្លួនដួលស្លាប់ក៏ស្រែកឲ្យអ្នកភូមិជួយ ។

ក្រោយកើតហេតុ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង១០ព្រឹកទើបរាយការណ៍ទៅផ្នែកជំនាញមកពិនិត្យឃើញថា សាកសពស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ក៏ប្រគល់សាកសព្វឲ្យក្រុមគ្រួសារធើ្វបុណ្យតាមប្រពៃណី៕

1 (1)

1 (2)

ដោយ៖ ជឺ តុងឡេង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print