ភ្នំពេញ៖ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមពិធីប្រគល់វិញ្ញាបនបត្រដល់
...
សិស្សានុសិស្ស និងការប្រារព្ធទិវាបុណ្យជាតិប្រទេសកាណាដា នៅសាលាចំណេះទូទៅអន្តរជាតិលើននីង ចាំងហ្គល ដែលស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នេះ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានមានប្រសាសន៍ថា «ខ្ញុំសូមឲ្យអ្នកពាក់ព័ន្ធជាពិសេសអាជ្ញាធរមូលដ្ឋានវិស័យឯកជន និងដៃគូអភិវឌ្ឍពាក់ព័ន្ធ គប្បីផ្តោតការយកចិត្តទុកដាក់ជួយជំរុញការសិក្សារបស់សិស្សប្រកបដោយប្រសិទ្ធភាព តាមរយៈការបញ្ជូនកុមារដល់អាយុចូលរៀននៅសាលារៀន ជួយជំរុញកូនចៅឲ្យខិតខំរៀនសូត្រ និងតាមដានលទ្ធផលនៃការសិក្សារបស់កូនជាប្រចាំ»៕
ដោយ៖ សីលា
...