ខេត្តស្វាយរៀង៖ ប្រឡាយមេស្វាយតាយាន មានទីតាំងស្ថិតនៅក្នុងឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ត្រូវបាន
...
ក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ ប្រវែង ៤,៧៣០ម៉ែត្រ រួមជាមួយនឹងការសាងសង់សំណង់សិល្បការធំតូច សរុបប្រមាណ ២០កន្លែងទៀត កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ។
មកទល់ពេលបច្ចុប្បន្ននេះ ការដ្ឋានស្តារឡើងវិញប្រឡាយមេស្វាយតាយាន សម្រេចការងារបានប្រមាណ ៧៥ ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងដើមខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ។
នៅពេលបញ្ចប់ការដ្ឋាន ប្រឡាយមេស្វាយតាយាន ដែលមានប្រភពទឹកពីអាងទឹកដូនទយ នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ ៤៣០ហិកតា និងស្រូវប្រាំង ១៩០ហិកតា ៕
ដោយ៖ សីលា
...