ភ្នំពេញ៖ ពលករពលការិនីខ្មែរ៤នាក់ ដែលជួបការលំបាកពេលទៅធ្វើការនៅ ប្រទេសម៉ាឡេស៊ីនឹងមកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦
លោក ជុំ សុន្ទរី បានបន្ដថា ពលករ ពល ការិនីខ្មែរទាំង៤នាក់ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីជួយសង្រ្គោះមានឈ្មោះ៖
១-ពលការិនី ស៊ីវ សារឿន អាយុ៣៤ ឆ្នាំ នៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទៅធ្វើការតាមផ្ទះនៅ ម៉ាឡេស៊ីតាំងពីខែកុម្ភៈ ឆ្នាំ២០១៥ តាម រយៈមេខ្យល់ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ។ ដោយសាមីខ្លួនពុំមានលទ្ធភាពដោះស្រាយដោយខ្លួនឯង ស្ថានទូតបានចេញថ្លៃបង់ពិន័យឲ្យរដ្ឋា ភិបាលម៉ាឡេស៊ី ព្រមទាំងទិញសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ។
២- ពលការិនី គ្រួច ស្រីពៅ អាយុ២៤ ឆ្នាំ នៅភូមិបល្ល័ង្គខាងលិច ឃុំលេខ១ ស្រុកទីរួម ខេត្តកំពង់ធំ ខេត្តកំពង់ធំ បាន ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីខាងផ្នែក ជូតសម្អាត តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៦ តាមរយៈក្រុមហ៊ុន Century Cambodian នៅកម្ពុជាដោយធ្វើដំណើរ តាមរថយន្តកាត់តាមប្រទេសថៃ។
៣-ពលករ សាលីម អាទៀតម៉ីស៊ី អាយុ ២៨ឆ្នាំ នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ បានទៅធ្វើការ នៅប្រទេសម៉ាឡេស៊ីជាចុងភៅដោយខ្លួនឯងតាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦។
៤- ពលករ រ៉សាត រ៉ហ្វាត អាយុ១៩ឆ្នាំ នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំបានទៅធ្វើការក្នុងចំការដូងប្រេង នៅប្រទេសម៉ាឡេស៊ីតាំងពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០១៥ តាមរយៈមេខ្យល់ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា ក្នុងកំឡុង ពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅនិងការទទួលទានផ្សេងៗដល់ពលករ ពលការិនី ទាំង០៤នាក់ផងដែរ ។ ពលករពលការិនី ខ្មែរទាំង៤នាក់បានមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នៅវេលាម៉ោង៧និង៣៥នាទីព្រឹកតាមជើងយន្ដហោះAK៥៣៦ ៕
ដោយ៖ ហេង សូរិយា