ឃាត់ខ្លួនស្ត្រីម្នាក់សង្ស័យប្រើអាខោនហ្វេសប៊ុកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនស្ត្រីម្នាក់ សង្ស័យបង្កើតអាខោនហ្វេសបុកជេរ

...
ប្រមាថសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ។ ការចាប់ខ្លួនធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ហើយជនសង្ស័យត្រូវបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីបន្តនីតិវិធី ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ ប៉ាង ស៊ីណា ៣៥ឆ្នាំ មុខរបរចុងភៅម្ហូបការ រស់នៅភូមិថ្មី ឃុំទ្រាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានរងការចាប់ខ្លួនពីកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ពាក់ព័ន្ធជាមួយការប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកជេរប្រមាថសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ។

សមត្ថកិច្ចបញ្ជាក់ថា អាខោនដែលជេរប្រមាថថ្នាក់ដឹកនាំនោះ ឈ្មោះ ស៊ីណា នាគមាស បានបង្ហោះពាក្យពេជន៍ជេរប្រមាថថ្នាក់ដឹកនាំធ្វើឲ្យបាត់បង់កិត្តិយសរបស់ថ្នាក់ដឹកនាំ ។

នៅចំពោះមុខសមត្ថកិច្ច ស្រ្តីសង្ស័យ ប៉ាង ស៊ីណា បានបញ្ជាក់ថា រូបគាត់មិនបានជេរប្រមាថថ្នាក់ដឹកនាំនោះទេ ។ គាត់បានបន្តលើកឡើងថា ទូរស័ព្ទគាត់បានបាត់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ លុះក្រោយមកមិនយូរប៉ុន្មាន ស្រាប់តែឃើញ មានគេយកអាខោនហ្វេសប៊ុករបស់គាត់ទៅប្រើប្រាស់ ជេរប្រមាថថ្នាក់ដឹកនាំ ។

ប្រភពបានបន្តថា គាត់បានបង្កើតអាខោនថ្មី ដោយបដិសេធ អាខោនចាស់ ដែលមានគេលួច ប្រើប្រាស់ជេរប្រមាថមេដឹកនាំនោះ ហើយថាគាត់បានទៅប្តឹងនគរបាលប៉ុស្តិ៍ទ្រាំងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ អំពីករណីនេះរួចហើយ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៤ ខែមិថុនា សមត្ថកិច្ចមកចាប់ខ្លួនគាត់តែម្តង ។

បច្ចុប្បន្ន ស្ត្រីសង្ស័យកំពុងស្ថិតក្រោមការសាកសួរបស់ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង ៕

dfr

dwe

ses-95

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print