បុរសម្នាក់ជិះម៉ូតូមកប៉ងលេបថ្នាំសំលាប់ខ្លួនតែត្រូវជួយទាន់ ដោយសារប្រពន្ធរត់ចោល

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់បានជិះម៉ូតូមករកលេបថ្នាំសំលាប់ខ្លួន ដោយសារតូចចិត្តនិងប្រពន្ធរត់ចោល តែត្រូវបាន

...
ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយទាន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង២៥នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចសាលារៀនភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ។

លោកវរសេនីយ ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុ បានបញ្ជាក់ឲ្យដឹងថា ជននេះមានឈ្មោះ គឹម ប៊ុនណារ៉ា អាយុ ៣១ឆ្នាំ មានទីលំនៅភូមិស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញក្រុងភ្នំពេញ ។

ហើយគេបានជិះម៉ូតូ ១គ្រឿង ម៉ាកវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1M 3465 មកលេបថ្នាំប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន នៅកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋ រាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានហៅរថយន្តដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកសម្តេចម៉ែ (ក្រុងសួង ខេត្តត្បូងឃ្មុំ) ប៉ុន្តែវាសនាជនរងគ្រោះ មិនទាន់ដឹងយ៉ាងណានៅឡើយ។

លោកបានបន្តឲ្យដឹងថា តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុ ដែលនាំឲ្យជនរងគ្រោះ លេបថ្នាំសម្លាប់ខ្លួន គឺមូលហេតុដោយសារប្រពន្ធជនរងគ្រោះ ឈ្មោះយឹម គឹមយាន អាយុ ៣១ ឆ្នាំ នៅទីរួមខេត្តក្រចេះ បានរត់ចោលគាត់ មកពីភ្នំពេញ ទៅក្រចេះ ហើយជនរងគ្រោះ បានទៅអង្វរឲ្យប្រពន្ធមករួមរស់នៅជាមួយគ្នាវិញ តែប្រពន្ធមិនព្រមមក ក៏សម្រេចចិត្តលេបថ្នាំតែម្តងទៅ។

លោកក៏បានបញ្ជាក់បន្ថែមថា បច្ចប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជូនដំណឹងទៅអាណាព្យាបាលនៅភ្នំពេញហើយ តែវាសនាជនរងគ្រោះស្ថិតនៅក្នុងការតាមដានរបស់គ្រូពេទ្យ យ៉ាងយកចិត្តទុកដាក់ ៕​

image

image

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print