ព្រោះតែគំនុំ ឪពុកហ៊ានលើកពូថៅវាយចំក្បាលកូនប្រុសបង្កើតពេលដេកលក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ​៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នេះ មានករណីឪពុកបង្កើតយក

...
ខ្នងពូថៅវាយចំក្បាលកូនប្រុសកំពុងដេកអង្រឹងស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍បានកើតឡើងនៅក្នុងភូមិ ពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។

បើតាមសម្ដីអ្នកជិតខាងបានឲ្យដឹងថា ឪពុកនិងកូនប្រុងច្បងតែងតែមានរឿងឈ្លោះគ្នា រកាំរកូកជាធម្មតារៀងរាល់ថ្ងៃពុំសូវខានទេ រហូតមកដល់ថ្ងៃកើតហេតុឪពុកបានផឹកស្រវឹងទៅចងគោ ពេលត្រឡប់មកផ្ទះវិញ ក៏ឃើញកូនប្រុសដេកលក់ស្កប់ស្កល់ក៏យកខ្នងពូថៅវាយក្បាលកូនជាច្រើនដងរហូតបែកលលាក្បាល បាក់ធ្មេញទាំងក្រាស ឈាមហូរដាប់ដី ឃើញដូច្នេះក៏ហៅរថយន្ដសង្រ្គោះដឹកបញ្ចូនទៅពេទ្យតែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតពេលដែលរថយន្ដដឹកដល់ពាក់កណ្ដាលផ្លូវ។

យោងតាមសំដីឪពុកបានឲ្យដឹងថា ​កូនប្រុសគាត់ទាត់ធាត់គាត់៣ដងហើយ ទើបគាត់ចងគំនុំឈានដល់យកពូថៅវាយក្បាល ។

ជនរងគ្រោះមានឈ្មោះ ហេង ហុងគី អាយុ២៤ឆ្នាំ បានស្លាប់នៅម៉ោង២និង១០នាទីរសៀលថ្ងៃដដែល និងឪពុក ឈ្មោះ​ ហេង គួន រស់នៅក្នុងភូមិពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ​ ដើម្បីកសាងសំនុំរឿង​ដោះស្រាយតាមនីតិវិធី៕

1 (5)

1 (4)

1 (3)

1 (2)

1 (8)

1 (7)

ដោយ៖ ប៊ុន រិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print