លោកបណ្ឌិត សូ ណារ៉ូ បានថ្លែងថា រយៈពេល ២សប្តាហ៍ មុនមកប្រទេសកម្ពុជាវិញ លោកបណ្ឌិតត្រូវបានគេទូរស័ព្ទចេញពីបារាំងហាមថា បើមកកម្ពុជា លោកបណ្ឌិតនឹងត្រូវចាប់ដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត សូ ណារ៉ូ បង្ហើបថា ២សប្តាហ៍មុនមកកម្ពុជា លោកត្រូវគេទូរស័ព្ទហាមថា បើមកកម្ពុជានឹងត្រូវគេចាប់ដាក់ពន្ធនាគារ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត សូ ណារ៉ូ បានអះអាងថា ការព្រមាននោះមិនបានប៉ះពាល់ដល់ការធ្វើមាតុភូមិនិវត្តន៍ របស់លោកបណ្ឌិតឡើយ។ លោកបណ្ឌិត អះអាងថាពេលនេះ លោកកំពុងតែធ្វើសន្និសីទសារព័ត៌មាន ពីវិមានសន្តិភាព ដោយមិនមានការចាប់ខ្លួនឡើយ ហើយលោកក៏បានចូលរួមអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាលផងដែរ។

សូមបញ្ជាក់ថា : លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា រយៈពេល ២សប្តាហ៍ មុនមកប្រទេសកម្ពុជាវិញ លោកបណ្ឌិតត្រូវបានគេទូរស័ព្ទចេញពីបារាំងហាមថា បើមកកម្ពុជា លោកបណ្ឌិតនឹងត្រូវចាប់ដាក់ពន្ធនាគារ។

បើតាមលោកបណ្ឌិត នយោបាយបង្រួមបង្រួមជាតិ ជាពិសេសនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យអ្នកប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាច្រើននាក់ បានចុះចូលជាមួយសម្តេច។

សូមជម្រាបថា លោកបណ្ឌិត សូ ណារ៉ូ បានមកដល់ស្រុកវិញក្រោយចាកចេញអស់រយៈពេល ១១ឆ្នាំ ហើយមុនពេលមកស្រុកវិញ លោកតែងតែបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល ពីនាយសមុទ្ទ។

លោក សូ ណារ៉ូ ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

បន្ទាប់ពីមានការតែងតាំងនេះ លោកបណ្ឌិត សូ ណារ៉ូ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបង្ហាញសមិទ្ធផល និងស្នាដៃធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ដែលនាំមកនូវភាពរុងរឿងសម្រាប់ជាតិ និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ ស្នាដៃដ៏អស្ចារ្យទៀតនោះ ការរៀបចំព្រឹត្តិការណ៍កម្រិតតំបន់ និងអន្តរជាតិ ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម នាំឱ្យកិត្តិស័ព្ទជាតិល្បីខ្ទរខ្ទារជាមោទនភាពសម្រាប់ជាតិ និងប្រជាជន។

ក្នុងសេចក្តីថ្លែងការណ៍នេះ លោក សូ ណារ៉ូ បានឆ្លៀតវាយប្រហារលើភាពកម្សោយនៃការដឹកនាំ និងការធ្វើនយោបាយរបស់បក្សប្រឆាំង ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី ផងដែរ។

មួយរយៈចុងក្រោយនេះ សកម្មជនសំខាន់ៗជាច្រើនរបស់ក្រុមប្រឆាំង បានប្រកាសផ្តាច់ខ្លួន ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ 

ការធ្វើនយោបាយរបស់ សម រង្ស៊ី គឺការធ្វើឲ្យចងកំហឹង ឲ្យស្អប់រដ្ឋាភិបាល  និងបដិសេធរាល់ការពិត ។ នេះជាខ្លឹមសារមួយនៃសន្និសីទសារព័ត៌មានរបស់ លោក សូ ណារ៉ូ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ២៤ មិថុនា ២០២៣ នេះ ។

សូមបញ្ជាក់ថា : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ ក្រុមប្រឆាំង នៅតែចិញ្ចឹមចិត្តចង់បំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជា ។ 

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្លាចចំពោះការបាត់បង់មនុស្សប៉ុន្មាននាក់ ដើម្បីការពារបងប្អូនប្រជាពលរដ្ឋជាង១៧លាននាក់នោះទេ ខណៈដែលក្រុមចង្រៃទាំងនោះនៅតែចិញ្ចឹមចិត្តចង់បំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីទៀតថា បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណាមកធ្វើការវិនិយោគជាមួយកម្ពុជានោះទេ ដូច្នេះហើយបងប្អូនជនរួមជាតិទាំងអស់ត្រូវថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print