អ្នកបោះឆ្នោតក្រិក បានទៅបោះឆ្នោតនៅថ្ងៃទី 25 ខែមិថុនា ក្នុងការបោះឆ្នោតសកលជុំទីពីរ ជាមួយគណបក្សប្រជាធិបតេយ្យថ្មី របស់អតីតនាយករដ្ឋមន្ត្រី Kyriakos Mitsotakis ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីយុទ្ធនាការមួយ ដែលផ្តោតលើកំណើនសេដ្ឋកិច្ចនិងសន្តិសុខ។
ការបោះឆ្នោតជុំទីពីរបានធ្វើឡើង ខណៈដែលអតីតនាយករដ្ឋមន្ត្រី Kyriakos Mitsotakis ដែលជាបេក្ខជននាំមុខគេ នៃគណបក្សប្រជាធិបតេយ្យថ្មីអភិរក្ស កំពុងបន្តគោលដៅនៃអាណត្តិទីពីរ នៅក្នុងតំណែងនិងសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាដើម្បីបង្កើត “រដ្ឋាភិបាលស្ថិរភាព” ។
មេដឹកនាំអភិរក្សនិយម Kyriakos Mitsotakis អាយុ 55 ឆ្នាំមានបំណងសម្រាប់អាណត្តិទីពីរ ជានាយករដ្ឋមន្ត្រីបន្ទាប់ពីគណបក្សប្រជាធិបតេយ្យថ្មីរបស់គាត់ បានឈ្នះនៅក្នុងការបោះឆ្នោតខែឧសភា ប៉ុន្តែបានបរាជ័យក្នុងការទទួលបានអាសនៈគ្រប់គ្រាន់នៅក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាល។ ជាមួយនឹងច្បាប់បោះឆ្នោតថ្មីឥឡូវនេះបានអនុគ្រោះដល់គណបក្សឈ្នះឆ្នោតដែលមានអាសនៈបន្ថែម លោកសង្ឃឹមថានឹងឈ្នះសំឡេងភាគច្រើននៅក្នុងសភាដែលមានសមាជិក 300 នាក់៕ ដោយធីរីណា
រូបថត: congly.vn