លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយក សំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :

១- អប្សរាក្បាលត្រងោលអត់មានទោសទេ = គ្រាន់តែមានពិរុទ្ធភាពត្រូវជាប់គុក។
២- នៅពេលបានយល់ច្បាស់ពីមនោគមន៍វិជ្ជានយោបាយបង្រួបបង្រួមជាតិនិងនយោបាយឈ្នះ-ឈ្នះ = ទើបគេយល់ច្បាស់ពីវីរភាពគណបក្សប្រជាជនកម្ពុជាដែលមាននយោបាយត្រឹមត្រូវស្របតាមបំណងប្រាថ្នារបស់ប្រជាជននិងប្រទេសជាតិ។
៣- ក្រោយពីបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានិងបានឃើញនឹងភ្នែកនូវការរីកចម្រើនដ៏គួរឲ្យភ្ញាក់ផ្អើល = លោកបណ្ឌិត សូ ណារ៉ូ បានជ្រះស្រឡះ ភ្លឺថ្លាជាងអ្វីៗទាំងអស់។
៤- នយោបាយរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = គឺដើម្បីបំបែកបំបាក់ជាតិនិងផ្ទៃក្នុងខ្លួន។
៥- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ទទួលជោគជ័យ = ដោយបានបំបែកបំបាក់ផ្ទៃក្នុងខ្លួនបានដូចបំណង។
៦- សកម្មភាពរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ = គឺដើម្បីកុំឲ្យគេភ្លេចខ្លួនយូរពេក ។
៧- អនាគតជីវិតនយោបាយរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ = នឹងលិចជាសន្សឹមៗ តាមរយៈបាត់ជំនឿលើនយោបាយ និងការចាកចេញជាទ្រង់ទ្រាយធំចេញពីក្រុមឧទ្ទាមក្រៅច្បាប់។
៨- ការទាមទារឲ្យភ្លើងទៀនបានចូលរួមការបោះឆ្នោត = អង្ករបានក្លាយទៅជាបាយរួចហើយ។
៩- អត់មាននរណាផាត់ភ្លើងទៀនទេ = តែគឺភ្លើងទៀនផាត់ខ្លួនឯងចេញពីការបោះឆ្នោត?
១០- ការធ្វើបាតុកម្មទាមទារឲ្យភ្លើងទៀនចូលរួមការបោះឆ្នោត = គឺជាពួកអាមិនដឹងខ្យល់? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print