បុរសម្នាក់សម្លាប់ប្រពន្ធរួច រត់ទៅចងកសម្លាប់ខ្លួន តាមក្រោយ ករណីប្រច័ណ្ឌប្រពន្ធជាមួយកូនប្រសារ និង កូនបង្កើត

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ដែលគេអះអាងថាមានជំងឺប្រសៃប្រសាទផងនោះ បានលើកដៃកាប់សម្លាប់ប្រពន្ធបណ្ដាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់បន្ទាប់មកបានរត់ទៅ។ចងកសម្លាប់ខ្លួនតាមក្រោយ។

ករណីឃាតកម្មនេះកើតឡើងនៅវេលាម៉ោងប្រមាណ២១ និង៤០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ  ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យជាប្តីឈ្មោះសុត ជឿន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ដោយឡែកជនរងគ្រោះជាប្រពន្ធឈ្មោះ អួន ណៃ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើដូចគ្នា។

ប្រភពដដែលបន្តឲ្យដឹងថា យោងតាមការពិនិត្យកោសល្យវិច្ច័យ ជនរងគ្រោះត្រូវបានបុរសជាប្ដីយកឧបករណ៍ដែលមានមុខមុតកាប់ប្រពន្ធចំក្រោមទងត្រចៀក និងភ្នែកខាងស្ដាំបណ្ដាលឲ្យស្លាប់។ មូលហេតុជនសង្ស័យមានជំងឺសរសៃប្រសាទ ប្រច័ណ្ឌប្រពន្ធជាមួយកូនប្រសារនិងកូនបង្កើត។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន តាមក្រោយ នៅចំណុចដើមស្វាយចន្ទីក្រោយផ្ទះចម្ងាយ៥០០ម៉ែត្រ។

...

សពទាំងពីរនាក់ប្ដីនិងប្រពន្ធត្រូវបានធ្វើកោសល្យវិច្ច័យនិងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print