លោក Roy Hodgsonអ្នកចាត់ការទូរទៅចាស់វស្សាវ័យ៧៥ឆ្នាំបានយល់ព្រមបន្តដឹកនាំក្រុមឥន្ទ្រីCrystal Palaceមួយឆ្នាំទៀតនៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស។
អតីតអ្នកចាត់ការទូរទៅក្រុមជម្រើសជាតិអង់គ្លេសនេះ បានវិលត្រលប់មកដឹកនាំក្រុម Crystal Palaceសារជាថ្មីម្តងទៀតកាលពីខែមិនាក្រោយពេលក្លិបបានបញ្ចប់តំណែងរបស់លោក Patrick Vieiraដោយមានកិច្ចសន្យាដឹកនាំដល់ចប់រដូវកាលឆ្នាំ២០២៣។ ប៉ុន្តែក្រោយពេលអ្នកចាត់ការទូរទៅចាស់វស្សានេះធ្វើបានល្អជួយក្រុមCrystal Palaceរួចផុតពីតំបន់ត្រូវកាត់ទៅលេងអង់គ្លេសChampionships ដោយទទួលបាន១៨ពិន្ទុក្នុងចំណោម១០ប្រកួតហើយឈរលេខរៀងទី១១នៅអង់គ្លេស Premier Leagues។
លោក Roy Hodgsonបានដឹកនាំក្រុម Crystal Palaceរយះពេល៤ឆ្នាំមុនគាត់លាឈប់នៅក្នុងឆ្នាំ២០២១។ គាត់បានមកដឹកនាំក្រុមWatford ក្នុងឆ្នាំ២០២២តែដឹកនាំបានតែ៥ខែប៉ុណ្ណោះដោយសារតែក្លិបនេះបានធ្លាក់ទៅកាន់Championships ។
គួរបញ្ជាក់ថា លោក Roy Hodgsonបានប្រលូកក្នុងវិស័យបាល់ទាត់ក្នុងនាមជាគ្រូបង្វឹករយះពេល៤៥ឆ្នាំហើយ ដោយគាត់ធ្លាប់បានដឹកនាំក្រុមបាល់ទាត់ Inter Milan, Blackburn, Fulham, Liverpool, West Brom និង Crystal Palaceហើយគាត់ក៏ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិជាច្រើនដូចជា ស្វីស អារ៉ាប់រួម ហ្វាំងឡង់ និងអង់គ្លេស។