កម្លាំងទាហានរុស្ស៊ីបានត្រៀមលក្ខណៈជានិច្ចសម្រាប់ធ្វើសង្គ្រាម

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃទី២៧ខែមិថុនាបានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមការធ្វើសមយុទ្ធយន្តហោះចម្បាំងនៅលើសមុទ្របាល់ទិក ជាមួយគោលដៅស្ទាបស្ទង់ ការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការប្រយុទ្ធនិងកិច្ចការពិសេសផ្សេងៗទៀត។

ក្រសួងការពារជាតិរុស្ស៉ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងសមយុទ្ធខាងលើ ក្រុមយន្តហោះចម្បាំង Su-27 បានហាត់សមប្រើអាវុធបាញ់ទៅលើមីស៉ីលគ្រូស
និងយន្តហោះសត្រូវ ហើយក្រសួងក៏បានបន្ថែមទៀតថា ក្រុមពីឡុតយន្តហោះចម្បាំងរុស្ស៉ីកំពុងខិតខំដុសខាត់ជំនាញរបស់ពួកគេ និងកំពុងស្ថិតក្រោមការអនុវត្តភារកិច្ចយ៉ាងជាប់លាប់ក្នុងការការពារដែនអាកាសនៃតំបន់កាលីនីនក្រាដ (Kaliningrad) របស់រុស្ស៉ី ដែលស្ថិតនៅចន្លោះប្រទេសប៉ូឡូញនិងលីទុយអានី ជាប់សមុទ្របាល់ទិក។
ដោយឡែក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ខ្លួនបានចល័តយន្តហោះចម្បាំង២គ្រឿងនៅពេលដែលក្រុមយន្តហោះចម្បាំង Typhoon របស់ចក្រភពអង់គ្លេស បានហោះមកក្បែរព្រំប្រទល់រុស្ស៉ី នៅលើតំបន់សមុទ្រខ្មៅ។ បើតាមទីក្រុងមូស្គូ យន្តហោះចម្បាំង Typhoon ទាំងនោះ បានអមដំណើរយន្តហោះឈ្លបយកការណ៍មួយគ្រឿងធុន RC-135។
នៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការហោះស្ទាក់ដែលពាក់ព័ន្ធជាមួយយន្តហោះយោធារុស្ស៉ី និងក្រុមលោកខាងលិចបានកើនឡើងគួរឱ្យកត់សម្គាល់ នៅលើដែនអាកាសសមុទ្រខ្មៅនិងសមុទ្របាល់ទិក ចំពោះមុខភាពតានតឹងជុំវិញវិបត្តិសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​: France24

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print